បាល់ទាត់អន្តរជាតិ
West Ham ត្រៀមចុះហត្ថលេខាលើ Emerson និង Thilo Kehrer

ក្លឹបញញួរធំ West Ham United បានទាក់ទងទៅកាន់ក្លឹបតោខៀវ Chelsea ជុំវិញកិច្ចព្រមព្រៀងផ្ទេរសម្រាប់ខ្សែការពារឆ្វេង Emerson Palmieri ខណៈដែលការពិភាក្សាមួយទៀតកំពុងតែបន្តជាមួយ Paris Saint-Germain សម្រាប់ការចុះហត្ថលេខាលើ Thilo Kehrer។
ក្រុមរបស់លោក David Moyes កំពុងត្រូវការជាចាំបាច់ក្នុងការពង្រឹងនៅតំបន់ការពាររបស់គាត់ ដោយសារតែវិបត្តិដែលកើតឡើងពីរបួសរបស់កីឡាករ ហើយបង្ខំឲ្យ Ben Johnson ដែលធ្លាប់លេងការពារស្ដាំ ប្ដូរមកលេងនៅការពារកណ្តាលជាមួយ Kurt Zouma វិញ។
ខ្សែការពារ Nayef Aguerd ត្រូវការវះកាត់កជើង ហើយទំនងជាត្រូវអវត្តមានជាមួយក្រុមរហូតដល់ក្រោយការប្រកួត World Cup។ ដូចគ្នានេះដែរកីឡាករ Craig Dawson កំពុងមានរបួសសរសៃពួរ ហើយ Angelo Ogbonna មិនទាន់អាចចូលលេងបាន បន្ទាប់ពីបានរហែកសរសៃជង្គង់ខាងមុខរបស់គាត់កាលពីរដូវកាលមុន។
ដោយឡែក ពីរប្រកួតបើកឆាកនៅ Premier League របស់ West Ham ទទួលបានលទ្ធផលមិនល្អឡើយ ដោយចាញ់ទាំងពីរក្រោមស្នាដៃរបស់ Manchester City និង Nottingham Forest។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់