បាល់ទាត់អន្តរជាតិ
Marco Reus សារភាពថា គាត់ចូលចិត្តមើលការប្រកួតនៅ Premier League និង La Liga ជាងនៅលីគផ្សេង

ខ្សែប្រយុទ្ធ និងជាកាពីតែនក្រុមរបស់ក្លឹប Borussia Dortmund គឺកីឡាករ Marco Reus បានសារភាពថា គាត់ចូលចិត្តទស្សនាការប្រកួតក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League និងនៅលីគកំពូលរបស់អេស្ប៉ាញ La Liga ជាងនៅលីគផ្សេងៗទៀត។
Marco Reus ដែលជាតារារះនៅ Bundesliga ស្ទើរពេញមួយអាជីពរបស់គាត់ ធ្លាប់ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាផ្សេងទៀត ដែលត្រូវបានក្លឹបធំៗជាច្រើននៅ Premier League និង La Liga ចាប់អារម្មណ៍។ ប៉ុន្តែគាត់នៅតែសម្រេចចិត្តរួមរស់ និងស្មោះស្ម័គ្រជាមួយក្លឹប Borussia Dortmund។
នៅលើ OMR Podcast កីឡាករសញ្ជាតិអាឡឺម៉ង់ Marco Reus បាននិយាយថា៖ “និយាយតាមត្រង់ទៅ ខ្ញុំចូលចិត្តមើលបាល់នៅ Premier League រឺ La Liga ពេល Barcelona ប្រកួតជាមួយ Real Madrid។ ហើយខ្ញុំដឹងបន្តិចបន្តួចអំពី Premier League។ វាជាការប្រកួតដ៏ពិសេសមួយនៅពេល Manchester City ប្រកួតជាមួយ Manchester United។ គ្រាន់តែជាការប្រកួតដ៏អស្ចារ្យ ដែលក្រុមពីរជួបជាមួយគ្នា និងមានកីឡាករដ៏អស្ចារ្យបង្ហាញខ្លួនលើទីលាន”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi