បាល់ទាត់អន្តរជាតិ
Manchester United ចាប់អារម្មណ៍ផ្ទេរខ្សែប្រយុទ្ធម្នាក់របស់ Atletico Madrid

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Matheus Cunha កំពុងក្លាយជាកីឡាករដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លឹបបិសាចក្រហម Manchester United ដើម្បីយកទៅពង្រឹងនៅតំបន់ប្រយុទ្ធរបស់ពួកគេ។
Matheus Cunha គឺជាកីឡាករចុងក្រោយដែលក្លឹបបិសាចក្រហមចង់បាន ខណៈដែលនៅក្នុងសប្តាហ៍នេះ គឺជាសប្ដាហ៍នៃទីផ្សារដោះដូរកីឡាករត្រូវបញ្ចប់។
កីឡាករវ័យ 23 ឆ្នាំ Matheus Cunha បានចំណាយពេលពេញមួយរដូវកាលនៅ Atletico Madrid បន្ទាប់ពីផ្ទេរពី Hertha Berlin ក្នុងតម្លៃ 22 លានផោន និងអាចមានឱកាសបង្ហាញសមត្ថភាពជាមួយក្រុមក្រោមការដឹកនាំរបស់លោក Diego Simeone ផងដែរ។
ក្លឹបបិសាចក្រហម ប្រហែលជាចង់នាំយក Matheus Cunha ដើម្បីមកលេងនៅតំណែងជាខ្សែប្រយុទ្ធកណ្តាល ដែលក្លឹបរបស់ពួកគេកំពុងខ្វះខាត។ ប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ការពិភាក្សារវាងអ្នកតំណាងរបស់កីឡាករ និងក្លឹបបិសាចក្រហម Manchester United កំពុងដំណើរការ។ គេជឿថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ក៏មានចំណាប់អារម្មណ៍ក្នុងការផ្ទេរទៅ Old Trafford ដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi