បាល់ទាត់អន្តរជាតិ
បិសាចក្រហមត្រៀមចរចានាំយក Casemiro របស់ Real Madrid ដើម្បីដោះស្រាយបញ្ហានៅតំបន់បម្រើរបស់ពួកគេ

របាយការណ៍ចុងក្រោយមួយពី The Sun បានរាយការណ៍ថា ក្លឹបបិសាចក្រហម Manchester United កំពុងពិចារណាលើការផ្ទេរខ្សែបម្រើកណ្ដាលឆ្នើម Casemiro របស់ក្លឹបអធិរាជស Real Madrid ដើម្បីជួយដោះស្រាយបញ្ហានៅតំបន់បម្រើរបស់ពួកគេ។
មកទល់នឹងពេលនេះមិនទាន់មានការដាក់សំណើរជាផ្លូវការណ៍ណាមួយសម្រាប់ Casemiro នោះទេ ប៉ុន្តែគេបានដឹងថា ប្រធានក្លឹបបិសាចក្រហម Manchester United កំពុងស្ថិតនៅក្នុងទីក្រុង Madrid។
យើងបានដឹងហើយថា Real Madrid ជាក្លឹបដែលគិតគូផលចំណេញបំផុតលើហិរញ្ញវត្ថុរបស់ក្លឹប ហើយពួកគេតែងតែលក់កីឡាករដែលមានអាយុច្រើនរបស់ពួកគេចេញ ប្រសិនបើមានក្លឹបណាមួយដាក់ដំណើរផ្ទេរ ដែលអាចទទួលយកបាន។
ជាក់ស្ដែងពេលនេះ ខ្សែបម្រើកណ្ដាល Casemiro មានវ័យ 30 ឆ្នាំទៅហើយ ខណៈដែលបច្ចុប្បន្នខ្សែបម្រើរបស់ក្លឹប Real Madrid ក៏មានច្រើនសំបូរបែប និងពោរពេញដោយទេពកោសល្យទៀតផង។
ទន្ទឹមនឹងនេះដែរ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងការលក់កីឡាកររបស់ពួកគេចំនួន 3 នាក់ ដើម្បីប្រមូលថិវកាសម្រាប់ការដេញថ្លៃខ្សែបម្រើឆ្នើម Bernardo Silva របស់ក្លឹប Manchester City។ កីឡាករទាំង 3 នាក់ដែល Barcelona ចង់បញ្ចេញចោលនេះដែរ ត្រូវបានគេជឿថា នឹងមានម្នាក់ត្រូវបានចាប់អារម្មណ៍ពី Manchester United។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi