បាល់ទាត់អន្តរជាតិ
Manchester United បោះបង់ការចង់បាន Adrien Rabiot ព្រោះចរចាប្រាក់ខែមិនត្រូវគ្នា

សំណើផ្ទេររបស់ក្លឹបបិសាចក្រហម Manchester United ចំពោះខ្សែបម្រើ Adrien Rabiot បានជួបភាពច្របូកច្របល់ បន្ទាប់ពីក្លឹបបិសាចក្រហមបានបដិសេធលើការទាមទារប្រាក់ពលកម្មដែល Adrien Rabiot ចង់បាន (នេះបើយោងតាមអ្វីដែលការគេហទំព័រ 90min.com បានចុះផ្សាយ)។
ដោយឡែក Rabiot របស់ Juventus ត្រូវបានគេរំពឹងថា នឹងមានភាគរយខ្ពស់បំផុតក្នុងការចូលរួមជាមួយក្លឹប Manchester United នៅរដូវក្តៅនេះ បន្ទាប់ពីក្លឹប និងក្លឹបបានព្រមព្រៀងគ្នារួចរាល់លើតម្លៃផ្ទេរ 15 លានផោន។
ទោះជាយ៉ាងណាក៏ដោយ គ្រប់យ៉ាងបានជាប់គាំងដោយក្លឹបបិសាចក្រហម និងខ្សែបម្រើរូបនេះ មិនអាចចរចាលើលក្ខខណ្ឌផ្ទាល់ខ្លួនបាន។ Rabiot មិនយល់ព្រមកាត់បន្ថយប្រាក់ពលកម្មដែលគាត់ទទួលនៅ Juventus ឡើយ ហើយវាគឺជាបញ្ហាមិនអាចឲ្យគាត់ផ្ទេរមក Old Trafford បាន។
បច្ចុប្បន្ននេះ Adrien Rabiot នៅសល់កុងត្រាត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយក្លឹបសេះបង្កង់ Juventus ហើយប្រសិនបើគាត់មិនអាចចាកចេញនៅរដូវក្ដៅនេះទេ នោះគាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ ព្រោះក្លឹប Juventus មិនមានបំណងក្នុងការបន្តកុងត្រាបន្ថែមទៀតជាមួយកីឡាករសញ្ជាតិបារាំងរូបនេះនោះទេ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល