បាល់ទាត់អន្តរជាតិ
Brighton បញ្ជាក់ថា នឹងមិនលក់ Moises Caicedo ទៅឲ្យក្លឹបបិសាចក្រហមឡើយ!!!

ក្លឹបបិសាចក្រហម Manchester United គឺជាក្រុមមួយក្នុងចំណោមក្រុមផ្សេងៗទៀតដែលបានចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការផ្ទេរខ្សែបម្រើដ៏លេចធ្លោរវ័យ 20 ឆ្នាំ Moises Caicedo កាលពីពេលថ្មីៗនេះ។
ក្លឹបបិសាចក្រហមបានបង្វែរការចាប់អារម្មណ៍ផ្ទេរខ្សែបម្រើ Adrien Rabiot របស់ Juventus បន្ទាប់ពីការចរចាប្រាក់ខែមិនត្រូវគ្នា ហើយមកផ្ដោតលើ Moises Caicedo វិញម្ដង។
កាលពីជាង 18 ខែមុនក្លឹបបិសាចក្រហម ធ្លាប់មានឱកាសនាំយក Moises Caicedo មកកាន់ទឹកដីអង់គ្លេសដែរ តែពួកគេមិនសូវអើពើ ដោយពេលនោះតម្លៃផ្ទេររបស់គាត់មានតម្លៃប្រហែលជា 5 លានអឺរ៉ូប៉ុណ្ណោះ ខណៈដែលគាត់នៅជាកីឡាកររបស់ក្លឹប Independiente del Valle។ ទីបំផុត Brighton ក៏បានឆក់ឱកាសចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេងរូបនេះបានសម្រេច។
Moises Caicedo បានបង្ហាញខ្លួននៅតំបន់កណ្តាលយ៉ាងល្អ ក្នុងកំឡុងពេលក្រុម Brighton ឈ្នះ 2-1 នៅ Old Trafford កាលពីចុងសប្តាហ៍ថ្មីៗនេះ។
របាយការណ៍ពី 90min.com បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea, Liverpool, Barcelona, Juventus និង Atletico Madrid គឺជាក្លឹបដែលកំពុងតាមដាន Moises Caicedo ប៉ុន្តែ Brighton ដឹងថា ពួកគេកំពុងមានកីឡាករវ័យក្មេងដែលមានអនាគតវែងឆ្ងាយ និងជោគជ័យទៅថ្ងៃក្រោយ ហើយក្លឹប Brighton បានបញ្ជាក់ច្បាស់ៗថា ខ្សែបម្រើរូបនេះ មិនមែនជាកីឡាករសម្រាប់លក់ដូរនោះទេ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ14 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi