បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហម កំពុងឈានដល់កិច្ចព្រមព្រៀង 60 លានផោន សម្រាប់ការផ្ទេរខ្សែបម្រើ Casemiro
ក្លឹបបិសាចក្រហម Manchester United កំពុងត្រៀមនាំយកខ្សែបម្រើចំណូលថ្មីម្នាក់ទៀតហើយ ហើយក៏ជាខ្សែបម្រើដ៏ឆ្នើមម្នាក់នៅលីគកំពូលអេស្ប៉ាញផងដែរ គឺកីឡាករ Casemiro ខណៈដែលការចរចារវាងក្លឹប និងក្លឹប ហើយលក្ខខណ្ឌផ្ទាល់ខ្លួនក៏ដូចជាត្រូវរូវគ្នាអស់ហើយដែរ។
Casemiro នឹងក្លាយជាកីឡាករដែលរកបានប្រាក់ចំណូលដ៏ច្រើននៅ Premier League ប្រសិនបើគាត់ផ្លាស់ទៅ Old Trafford។ គាត់នឹងទទួលបានប្រាក់ពលកម្មទ្វេដង ដែលមានតម្លៃ 350,000 ផោនក្នុងមួយសប្តាហ៍ ក្នុងករណីដែលគាត់មានកុងត្រា 4 ឆ្នាំជាមួយក្លឹបបិសាចក្រហម។
ដោយឡែក ខ្សែបម្រើសញ្ជាតិប្រេស៊ីល Casemiro មិនមានអារម្មណ៍ប្រញាប់ប្រញាល់ក្នុងការចាកចេញពី Real Madrid នៅរដូវក្តៅនេះទេ ប៉ុន្តែការចាប់អារម្មណ៍ចុងក្រោយនេះពីក្លឹបបិសាចក្រហម ធ្វើឲ្យគាត់ប្រែចិត្តភ្លាមៗ ហើយនៅទីនោះក៏មានអតីតមិត្តរួមក្រុមរបស់គាត់ Cristiano Ronaldo និង Raphael Varane ផងដែរ។
សម្រាប់លោក Carlo Ancelotti និងក្លឹប Real Madrid ពិតជាមិនចង់ឲ្យគាត់ចាកចេញពីទឹកដីអេស្ប៉ាញឡើយ ប៉ុន្តែការគោរពគ្នាទៅវិញទៅមករវាងកីឡាករ និងក្លឹបរបស់គាត់ គឺត្រូវទុកការសម្រេចចិត្តទៅលើ Casemiro ផ្ទាល់។ ក្លឹបអធិរាជស Real Madrid បានប្រាប់ Casemiro ថាពួកគេនឹងមិនឈរក្នុងគោលជំហររក្សាទុកគាត់បន្តទៀតទេ ប្រសិនបើគាត់គិតច្បាស់ថាចង់ចាកចេញ ហើយប្រសិនបើតម្លៃផ្ទេររបស់ក្លឹបបិសាចក្រហម អាចផ្ដល់តម្លៃផ្ដាច់កុងត្រាឲ្យពួកគេបានគ្រប់គ្រាន់។
កិច្ចព្រមព្រៀងដែលមានតម្លៃ 50 លានផោន អាចនឹងត្រូវព្រមព្រៀងគ្នារវាងក្លឹបទាំងពីរ ហើយប្រសិនបើ Manchester United អាចយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Casemiro។ បន្ទាប់មកកិច្ចព្រមព្រៀងសរុបអាចកើនឡើងដល់លើសពី 60 លានផោន សម្រាប់លក្ខខណ្ឌពេញលេញក្នុងការផ្ទេរនេះ។
ប្រភព: 90 Min