បាល់ទាត់អន្តរជាតិ
Newcastle និង Southampton កំពុងប្រជែងគ្នា ដណ្ដើមយកខ្សែប្រយុទ្ធ Goncalo Ramos

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹប Southampton កំពុងស្ថិតក្នុងស្ថានភាពតាមប្រជែងគ្នាជាមួយក្លឹប Newcastle ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធដែលកំពុងឡើងជើង Goncalo Ramos របស់ក្លឹប Benfica (របាយការណ៍ពី The Sun)។
ដោយឡែកបច្ចុប្បន្ន Southampton កំពុងត្រូវការខ្សែប្រយុទ្ធថ្មីម្នាក់ជាចាំបាច់ បន្ទាប់ពីការចាកចេញរបស់ Armando Broja ដែលផុតលក្ខខណ្ឌខ្ចីជើង និងបានត្រឡប់ទៅ Chelsea វិញកាលពីខែមុន។ ដូច្នេះពួកគេបានកំណត់គោលដៅលើ Goncalo Ramos ដែលជាកីឡាករសក្កានុពល និងអាចលេងតំណែងប្រយុទ្ធបាន (របាយការណ៍ពី The Athletic)។
ប្រធានក្លឹប Southampton ត្រូវបានគេរាយការណ៍ថា បានពិភាក្សាជាមួយក្លឹប Benfica លើការផ្ទេរដែលមានទំហំទឹកប្រាក់ប្រមាណជា 25 លានផោនកាលពីសប្តាហ៍មុន បន្ទាប់ពីការប្រកួតជម្រុះពានរង្វាន់ The Eagles’ Champions League ជាមួយ Midtjylland។
ប្រសិនបើក្លឹបទាំងពីរឈានដល់កិច្ចព្រមព្រៀងជាមួយ Ramos នោះគាត់នឹងក្លាយជាការចុះហត្ថលេខាគួរឲ្យកត់សម្គាល់មួយរបស់ក្លឹប Southampton ដែលបានចំណាយប្រាក់លើសពី 20 លានផោន។
ទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Hasenhuttl នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងពីគូប្រជែងក្នុងក្របខ័ណ្ឌ Premier League ដូចគ្នា គឺក្លឹប Newcastle ដែលកំពុងចង់បាន Goncalo Ramos ដែរ។ Newcastle ត្រូវបានគេដឹងថា កំពុងមានចំណាប់អារម្មណ៍ខ្លាំងក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះដែរ ប៉ុន្តែពួកគេមិនទាន់បានដាក់សំណើរដេញថ្លៃជាផ្លូវការណ៍នៅឡើយទេ។
ប្រភព: Thesun UK