បាល់ទាត់អន្តរជាតិ
Napoli ចាប់អារម្មណ៍ចង់ដោះដូរ Lozano ជាមួយ Cristiano Ronaldo

ក្លឹប Napoli អាចនឹងបាត់បង់ខ្សែប្រយុទ្ធសំខាន់ម្នាក់របស់ខ្លួននៅរដូវកាលនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ចុងក្រោយមួយនៅក្នុងសារព័ត៌មានអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍នាំយកកីឡាករសញ្ជាតិម៉ិកស៊ិក Chucky Lozano ហើយការផ្ទេរនោះអាចនឹងជាប់ពាក់ព័ន្ធជាមួយ Cristiano Ronaldo ផងដែរ។
យោងតាមសារព័ត៌មាន Sky Sports បានឲ្យដឹងថា ក្លឹបបិសាចក្រហមកំពុងព្យាយាមយ៉ាងខ្លាំង ក្នុងការស្វែងរកខ្សែប្រយុទ្ធដែលមានសក្ដានុពលម្នាក់ បន្ទាប់ពីការចាប់ផ្តើមដ៏អាម៉ាស់ក្នុងការប្រកួត Premier League រដូវកាលនេះ។
នៅពេលថ្មីៗនេះដែរ Chucky Lozano គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករមួយចំនួនផ្សេងទៀតដែលក្លឹបបិសាចក្រហម Manchester United ចង់បាន។ ក្លឹប Napoli អាចលក់ខ្សែប្រយុទ្ធរបស់ខ្លួនបាន ប្រសិនបើដំណើរផ្ទេរមានទំហំទឹកប្រាក់ប្រហែលជា 30.22 លានដុល្លារ។
ដោយឡែក មានជម្រើសមួយទៀតរវាង Napoli និង Manchester United គឺជាការដោះដូររវាង Chucky Lozano និង Cristiano Ronaldo។ កាលពីប៉ុន្មានថ្ងៃមុនក្លឹប Napoli ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះ Cristiano Ronaldo ផងដែរ។
ទន្ទឹមនឹងនេះ Napoli ក៏ជាជម្រើសល្អមួយសម្រាប់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ដែរ ដោយពួកគេមានកៅអីលេង UEFA Champions League និងជាក្រុមដែលមានឥទ្ធិពលខ្លាំងនៅ Serie A។
យោងតាមរបាយការណ៍ពី Sky Sports បានឲ្យដឹងថា ប្រសិនបើកិច្ចព្រមព្រៀងផ្ទេររវាងក្លឹបទាំងពីរអាចកើតឡើងមែននោះ ក្លឹបបិសាចក្រហមត្រូវថែមលុយមួយចំនួនឲ្យទៅ Napoli ព្រោះ Chucky Lozano មានតម្លៃផ្ទេរច្រើនជាង Cristiano Ronaldo។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ