បាល់ទាត់អន្តរជាតិ
Marc Cucurella ប្រាប់ថា នឹងមិនកាត់សក់ចេញឡើយ ទោះពេលខ្លះមានគេទាញក៏ដោយ
ខ្សែការពារ Marc Cucurella បានប្រាប់កាលពីពេលថ្មីៗនេះថា នឹងមិនកាត់សក់របស់គាត់ឡើយ ព្រោះវាជាស្តាយផ្ទាល់ខ្លួន ហើយបើទោះបីជាពេលខ្លះមានគេចាប់ទាញក៏ដោយ។ Cucurella និយាយបែបនេះ បន្ទាប់ពីមានការទាញពី Cristian Romero នៅក្នុងការប្រកួតស្មើ 2 ទល់នឹង 2 នៅក្របខណ្ឌ Premier League កាលពីថ្ងៃអាទិត្យកន្លងទៅ។
ដោយឡែកខ្សែការពារស្លាបឆ្វេងចំណូលថ្មីរបស់ក្លឹបតោខៀវ Cucurella កំពុងបង្ហាញទម្រង់លេងដ៏លេចធ្លោរ និងបានរួមចំណែកជាអ្នកបញ្ជូនបាល់លើគ្រាប់បើកឆាករបស់ Kalidou Koulibaly ក្នុងការប្រកួតប៉ះជាមួយ Tottenham Hotspur នៅ Stamford Bridge ។
ក្នុងការប្រកួតដ៏តានតឹងនោះ កីឡាករវ័យ 24 ឆ្នាំ Marc Cucurella ត្រូវបានខ្សែការពារសញ្ជាតិអាហ្សង់ទីន Romero ចាប់ទាញសក់ឲ្យដួលទៅនឹងដី ហើយគាត់បានតវ៉ាអាជ្ញាកណ្ដាលឲ្យមានការពិន័យចំពោះអ្នកទាញសក់គាត់ ប៉ុន្តែអាជ្ញាកណ្ដាលមិនបានធ្វើតាមសំណើរនោះឡើយ ព្រោះគាត់មិនបានឃើញ។
Cucurella ដែលជាខ្សែការពារតម្លៃ 60 លានផោនរបស់ Chelsea បានបញ្ជាក់ថា គាត់មិនមានបញ្ហា រឺការកុំគួនគ្នាជាមួយ Romero ទេ ហើយគាត់ក៏មិនមានគម្រោងកាត់សក់ឲ្យខ្លីដែរ។
គាត់បាននិយាយថា៖ “សម្រាប់ខ្ញុំ វាមិនមានបញ្ហាអ្វីទេ ព្រោះថាមុនការប្រកួត ខ្ញុំតែងតែនិយាយជាមួយគាត់ (Cristian Romero) ហើយប្រហែលជាវាជាការប្រកួតនៅលើទីលាន ហើយខ្ញុំគិតថាវាជាសកម្មភាពមួយនៅក្នុងការប្រកួតប៉ុណ្ណោះ…”។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ5 days ago
Man Utd កំពុងតាមប្រមាញ់ខ្សែបម្រើមួយរូបរបស់ក្លឹប Bayern Munich
-
បាល់ទាត់អន្តរជាតិ3 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid សុខចិត្តចំណាយប្រាក់ដើម្បីនាំយក Alexander-Arnold មកទឹកដីអេស្ប៉ាញឲ្យបានមុនបិទរដូវកាលនេះ