Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ ក្លឹប​បិសាចក្រហម Manchester United ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ Casemiro

Published

on

ទីបំផុត​គ្រប់​យ៉ាង​បាន​ក្លាយ​ជា​ការ​ពិត​ដូច​ពាក្យ​ចចាម​អារ៉ាម​ហើយ ដោយ​ក្លឹប​បិសាចក្រហម Manchester United បាន​​ប្រកាសពី​កិច្ច​ព្រម​ព្រៀង​មួយ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Casemiro ពី​ក្លឹប​ស្ដេចស Real Madrid កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ។

ក្លឹប​បិសាចក្រហម Manchester United គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​ផ្ទេរ​ប្រមាណ​ជា 60 លានអឺរ៉ូ (51 លានផោន) និង​មាន​បូក​បន្ថែម 10 លានអឺរ៉ូ​ផ្សេង​ទៀត ដែល​ក្លឹប​ទាំង​ពីរ​បាន​និយាយ​លក្ខខណ្ឌ​ជា​មួយ​គ្នា។ Casemiro ចុះ​ហត្ថលេខា​លើ​កុងត្រា​ជា​មួយ​ក្លឹប​ថ្មី​រយៈពេល 4 ឆ្នាំ​ដែល​ទទួល​បាន​ប្រាក់​ពលកម្ម​ចំនួន 400,000 ផោន​ក្នុង​មួយ​សប្តាហ៍។

ខ្សែ​បម្រើ​កណ្ដាល​សញ្ជាតិ​ប្រេស៊ីល Casemiro បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​អធិរាជស Real Madrid ដែល​ខ្លួន​ធ្លាប់​រួម​រស់​ជាមួយ​រយៈពេល 7 ឆ្នាំ ដើម្បី​ផ្សងព្រេង​មក​រក​ការ​ប្រកួត​ប្រជែង​ថ្មី​នៅ​ទឹកដី​អង់គ្លេស។ គាត់​នឹង​បាន​ជួប​ជុំ​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ចាស់ និង​មិត្ត​រួម​សញ្ជាតិ​ដូច​ជា Cristiano Ronaldo, Raphael Varane និង Fred (មិត្ត​រួម​ជាតិ​ប្រេស៊ីល)។

ពេញ​មួយ​អាជីព​របស់ Casemiro គិត​មក​ទល់​នឹង​ពេល​នេះ គាត់​ធ្លាប់​លេង​បាន​ប្រកួត​សរុប​ជាង 500 រួម​ទាំង 63 ប្រកួត​ជា​មួយក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។ គាត់​បាន​ឈ្នះពាន​ធំៗ​សរុប​ចំនួន 17 រួម​ទាំង​ពានរង្វាន់ UEFA Champions League ចំនួន 5 និង Copa America ផង​ដែរ។

ប្រភព: Manutd.com

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២