បាល់ទាត់អន្តរជាតិ
ក្លឹប OGC Nice នៅ Ligue 1 ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Miralem Pjanic
យោងតាមសេចក្ដីរាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបនៅ Ligue 1 របស់ប្រទេសបារាំងកំពុងទាក់ទងមក Barcelona និងប្រាប់ពីចំណាប់អារម្មណ៍របស់ពួកគេ សម្រាប់ការផ្ទេរខ្សែបម្រើសញ្ជាតិបូស្នៀ Miralem Pjanic។
យោងតាមកាសែត Foot Mercato បានឲ្យដឹងថា ក្លឹប OGC Nice ចង់នាំយកកីឡាករដែលមានបទពិសោធន៍ចាស់ទុំមកពង្រឹងនៅតំបន់បម្រើរបស់ពួកគេនៅរដូវកាលថ្មីនេះ។ ដូចគ្នានេះដែរ បច្ចុប្បន្ន Barcelona ក៏កំពុងបង្ហាញចេតនាក្នុងការចង់លក់ Miralem Pjanic ផងដែរ ខណៈដែលពួកគេមិនសូវប្រើប្រាស់គាត់ឡើយ ហើយក្លឹបកំពុងសំបូរកីឡាករវ័យក្មេងដែលជាធនធានល្អៗដូចជា Gavi, Pedri និង Franck Kessie ជាដើម។
លើសពីនេះទៅទៀត Barcelona កំពុងព្យាយាមចង់នាំយកខ្សែបម្រើថ្មីម្នាក់ទៀតពីក្លឹប Manchester City គឺកីឡាករ Bernardo Silva។
ជាការពិតណាស់ នេះអាចជាពេលវេលា និងឱកាសដ៏ល្អមួយសម្រាប់ Miralem Pjanic ប្រសិនបើគាត់ចង់ទទួលបានភាពលេចធ្លោរនៅលើទីលានឡើងវិញ។ ការផ្ទេរទៅចូលរួមជាមួយក្លឹប Nice វាមិនមែនជារឿងអាក្រក់ឡើយ ដោយពួកគេក៏ជាក្លឹបដែលមានភាពលេចធ្លោរគួរសមផងដែរនៅលីគកំពូលនៃប្រទេសបារាំង។
មានការអះអាងមួយផ្សេងទៀតក៏បានលើកឡើងផងដែរថា Pjanic នឹងចាប់អារម្មណ៍លើការផ្ទេរនេះ ព្រោះគាត់ដឹងថា បើគាត់បន្តនៅ Barcelona នោះគាត់នឹងមិនសូវបានបង្ហាញសមត្ថភាពឡើយ។ ក្លឹប OGC Nice មិនទាន់បានដាក់ដេញថ្លៃជាផ្លូវការណ៍ណាមួយឡើយ ប៉ុន្តែការចរចាប្រាក់ខែជាមួយ Pjanic អាចជាបញ្ហានៅក្នុងការផ្ទេរនេះ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងពិចារណាចង់ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូប ដែលជាអតីតយុវជនរបស់ក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
Ronaldo ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនាពេលអនាគត
-
បាល់ទាត់អន្តរជាតិ2 days ago
Nico Williams ផ្លាស់ប្ដូរគំនិត ដោយព្រមចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona