បាល់ទាត់អន្តរជាតិ
Everton ត្រៀមលក់ Dele Alli ទៅឲ្យក្លឹបតួគី Besiktas

របាយការណ៍ពីលោក Fabrizio Romano នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹប Everton កំពុងរង់ចាំការសម្រេចចិត្តរបស់ខ្សែបម្រើប្រយុទ្ធ Dele Alli ទៅលើសំណើររបស់ក្លឹប Besiktas ដែលជាក្លឹបមកពីលីគកំពូលនៃប្រទេសតួគី។
ក្លឹបស្ករគ្រាប់ Everton កំពុងបើកចំហ ដើម្បីទទួលយកទាំងការខ្ចីជើង រឺការផ្ទេរផ្ដាច់កុងត្រាសម្រាប់កីឡាករសញ្ជាតិអង់គ្លេស Dele Alli ប៉ុន្តែមិនទាន់មានតម្រុយច្បាស់ការណ៍នៅឡើយទេ ចំពោះការសម្រេចចិត្តផ្ទាល់ខ្លួនរបស់កីឡាករ។
Dele Alli គឺជាអតីតកីឡាកររបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ដែលបានផ្ទេរដោយគ្មានតម្លៃខ្លួនទៅចូលរួមជាមួយ Everton កាលពីដើមឆ្នាំនេះ។
កីឡាករវ័យ 26 ឆ្នាំ Dele Alli បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ចាប់តាំងពីចូលរួមជាមួយ Everton ដោយមិនអាចស៊ុតបញ្ចូលទីបានសូម្បីតែមួយគ្រាប់ ក្នុងការបង្ហាញខ្លួនសរុប 11 ប្រកួតសម្រាប់ក្លឹប Everton។ នេះជាមូលហេតុចំបងដែលធ្វើឲ្យក្លឹបបច្ចុប្បន្នរបស់ Dele Alli ព្យាយាមលក់គាត់ចេញនៅរដូវកាលនេះ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023