បាល់ទាត់អន្តរជាតិ
Xavi ស្រាយចម្ងល់ដែលលើកឡើងថា តើ Aubameyang នឹងផ្ទេរទៅ Chelsea ដែររឺទេ?

នៅថ្ងៃនេះ គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានបដិសេធចំពោះពាក្យចចាមអារ៉ាមកន្លងមក ដែលនិយាយពីការចាកចេញរបស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ទៅក្លឹបតោខៀវ Chelsea។
ខ្សែប្រយុទ្ធវ័យ 33 ឆ្នាំ Pierre Aubameyang ក៏ហាក់ដូចជាមានចិត្តចង់ត្រឡប់ទៅកាន់ Premier League វិញផងដែរ ដោយចំណាយពេលបានត្រឹមតែ 7 ខែប៉ុណ្ណោះនៅអេស្ប៉ាញ បន្ទាប់ពីបានចាកចេញពី Arsenal ដែលខ្លួនធ្លាប់ផ្ញើវាសនាជាមួយអស់រយៈពេល 4 ឆ្នាំ។
ទោះជាយ៉ាងណាក្ដី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយ Real Sociedad លោក Xavi បានបដិសេធក្នុងការការចាកចេញរបស់កូនក្រុមគាត់ គឺខ្សែប្រយុទ្ធ Aubameyang នៅពេលដែលត្រូវបានគេសួរអំពីការផ្ទេររបស់កីឡាកររូបនេះ។ Xavi បានបន្ថែមថា រឿងសំខាន់បំផុតរបស់ Barcelona នៅពេលនេះគឺការចុះឈ្មោះ Jules Kounde ឲ្យក្លាយជាកីឡាករពេញសិទ្ធិរបស់ក្លឹប។
ប្រភព: 90 Min