បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមនាំយក Jude Bellingham មកជំនួសកន្លែងរបស់ Casemiro

ក្លឹបបិសាចក្រហម Manchester United និងក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា អាចនឹងអស់ឱកាសក្នុងការចុះហត្ថលេខាលើ Jude Bellingham ដែលជាកីឡាករដែលពួកគេចង់បាន នោះក៏ព្រោះតែក្លឹបអធិរាជស Real Madrid គ្រោងនឹងទិញយកខ្សែបម្រើឆ្នើមរបស់ Borussia Dortmund រូបនេះ មកជំនួសកន្លែងរបស់ Casemiro ដែលបានចាកចេញទៅកាន់ទឹកដីអង់គ្លេសកាលពីពេលថ្មីៗនេះ។
ដោយឡែកកីឡាករសញ្ជាតិប្រេស៊ីល Casemiro ដែលមានវ័យ 30 ឆ្នាំ បានសម្រេចចិត្តចាកចេញទៅកាន់ទឹកដី Old Trafford ជាមួយនឹងតម្លៃផ្ទេរ 60 លានផោន។ កីឡាករចាស់វស្សារូបនេះ ត្រូវបានគេគិតថានឹងអាចដោះស្រាយបញ្ហានៅតំបន់បម្រើកណ្ដាលរបស់ក្រុមលោក Erik ten Hag បានផងដែរ។
យ៉ាងណាមិញ សម្រាប់ខ្សែបម្រើវ័យ 19 ឆ្នាំ Jude Bellingham ធ្លាប់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបធំៗនៅអង់គ្លេស ដូចជា Chelsea, Liverpool និង Manchester United ជាដើម។ ប៉ុន្តែរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា Bellingham នឹងធ្លាក់ក្នុងដៃរបស់ Real Madrid ព្រោះពួកគេត្រូវការកីឡាករចំណូលថ្មីម្នាក់ ដើម្បីមកបំពេញនៅចំណុចខ្វះខាតដែលជាកន្លែងរបស់ Casemiro។ លើសពីនេះទៅទៀតលោក Carlo Ancelotti មើលឃើញថា Bellingham ជាជម្រើសដ៏ល្អសម្រាប់ការលេងនៅតំបន់បម្រើជាមួយ Aurelien Tchouameni និង Eduardo Camavinga។
ដូចគ្នានេះដែរ របាយការណ៍ពី Marca បានលើកឡើងថា តាមរយៈការចុះហត្ថលេខាលើ Casemiro នឹងធ្វើឲ្យក្លឹបបិសាចក្រហម បោះបង់ការចង់បាន Jude Bellingham ខណៈដែលពួកគេក៏ពិបាកក្នុងការលួងចិត្តខ្សែបម្រើរូបនេះផ្ទេរមក Old Trafford ដែរ។
ប្រភព: Thesun UK
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ