បាល់ទាត់អន្តរជាតិ
Manchester City ត្រៀមតម្លើងប្រាក់ខែឲ្យ Bernardo Silva ដើម្បីកុំឲ្យគាត់ចាកចេញទៅ Barcelona

របាយការណ៍ក្ដៅៗចុងក្រោយមួយបានឲ្យដឹងថា ក្លឹបមេឃខៀវ Manchester City គ្រោងនឹងបន្តកុងត្រាថ្មីដែលមានជាការតម្លើងប្រាក់ពលកម្មបន្ថែមទៀត ជាមួយខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bernardo Silva ដើម្បីបញ្ចុះបញ្ចូលគាត់ឲ្យស្នាក់នៅក្លឹបបន្តទៀត និងរារាំងគាត់មិនឲ្យចាកចេញទៅចូលរួមជាមួយ Barcelona។
ជាមួយគ្នានេះដែរ លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ Manchester City ក៏បានបញ្ជាក់កាលពីដើមខែនេះថា ក្លឹបមិនមានគម្រោងលក់ Bernardo Silva នោះទេ បើទោះបីជាមានការចាប់អារម្មណ៍ពី Barcelona ក៏ដោយ។
Bernardo Silva ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរក្នុងទំហំទឹកប្រាក់ 80 លានអឺរ៉ូពី Manchester City ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona។ ជាមួយគ្នានេះដែរ Silva ក៏បង្ហាញពីចំណាប់អារម្មណ៍របស់គាត់ក្នុងការចាកចេញពីក្លឹបម្ចាស់ជើងឯក Premier League ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី និងអាចមានឱកាសឈ្នះពានច្រើនជាងនេះ។
ទោះជាយ៉ាងណាក្ដីយោងតាមរបាយការណ៍ពី Daily Star បានឲ្យដឹងថា ក្លឹប Manchester City បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកកិច្ចពិភាក្សាលើការបន្តកុងត្រាថ្មីជាមួយអ្នកតំណាងរបស់ Silva ដោយមានការកែប្រែតម្លើងប្រាក់ខែដ៏ច្រើន សម្រាប់កីឡាកររូបនេះ។
បច្ចុប្បន្នកុងត្រារបស់ Bernardo Silva មានសុពលភាពរហូតដល់ឆ្នាំ 2025 ហើយកុងត្រាថ្មីដែល Manchester City ត្រៀមបន្ថែមទៀតនោះ គឺនឹងបន្តរហូតដល់ឆ្នាំ 2027។ សម្រាប់ប្រាក់ពលកម្មបច្ចុប្បន្នរបស់ Silva គឺមានចំនួន 150,000 ផោនក្នុងមួយសប្តាហ៍។
ប្រភព: Football-espana
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់