បាល់ទាត់អន្តរជាតិ
Casemiro មិនទាន់អាចបង្ហាញខ្លួន ពេលប៉ះ Liverpool នៅរាត្រីនេះទេ!!!

កីឡាករចំណូលថ្មីរបស់ក្លឹបបិសាចក្រហម Manchester United គឺខ្សែបម្រើ Casemiro កំពុងជួបបញ្ហាទិដ្ឋាការ (Visa) ហើយនឹងមិនអាចមកទាន់ពេល ដើម្បីចូលរួមជាមួយក្រុមសម្រាប់ការប្រកួតប៉ះ Liverpool នៅម៉ោង 2 រំលងអាធ្រាតនេះទេ។
ដោយឡែកខ្សែបម្រើ Casemiro បានសម្រេចចិត្តចាកចេញពីក្លឹប Real Madrid ដែលជាកន្លែងដែលគាត់បានចំណាយពេល 9 ឆ្នាំដ៏ជោគជ័យ និងផ្ទេរមកកាន់ទឹកដី Old Trafford ក្នុងតម្លៃផ្ទេរសរុប 70 លានផោន ដែលវាជាតម្លៃផ្ទេរដ៏ខ្ពស់បំផុតមួយក្នុងចំណោមខ្សែបម្រើវ័យប្រហាក់ប្រហែលគាត់។
យោងទៅតាមការអះអាងរបស់ The Athletic បានឲ្យដឹងថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះកំពុងដោះស្រាយបញ្ហាទិដ្ឋាការ ដូច្នេះគាត់នឹងមិនអាចរៀបចំខ្លួនបានរួចរាល់សម្រាប់ការបង្ហាញខ្លួនសម្រាប់ការប្រកួតពេលប៉ះហង្សក្រហមនៅ Old Trafford ថ្ងៃទី 23 នេះទេ។
ដូច្នេះ Casemiro ទំនងជានឹងបង្ហាញខ្លួនជាលើកដំបូងនៅប្រកួតបន្ទាប់ដែលត្រូវប៉ះនឹងក្លឹប Southampton នៅសប្តាហ៍ក្រោយថ្ងៃទី 27 ចុងខែនេះ។
ប្រភព: The Sun
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល