បាល់ទាត់អន្តរជាតិ
Fabinho លើកឡើងថា Casemiro នឹងជោគជ័យជាមួយក្លឹបថ្មី Manchester United

ខ្សែបម្រើ Fabinho របស់ក្លឹបហង្សក្រហម Liverpool ជឿជាក់ថា មិត្តរួមក្រុមជម្រើសជាតិប្រេស៊ីលរបស់ខ្លួន Casemiro នឹងទទួលបានជោគជ័យនៅ Premier League ជាមួយក្លឹបថ្មីដែលទើបនឹងផ្ទេរមកគឺ Manchester United។
Casemiro គឺជាខ្សែបម្រើកណ្ដាលដ៏សំខាន់របស់ក្លឹប Real Madrid ហើយបានផ្លាស់ទៅ Old Trafford ដែលមានតម្លៃផ្ទេររហូតដល់ទៅ 70 លានផោន ប៉ុន្តែការផ្ទេររបស់គាត់មិនទាន់បានបញ្ចប់សព្វគ្រប់ទាន់ពេលសម្រាប់ការបង្ហាញខ្លួនក្នុងប្រកួតជាមួយ Liverpool កាលពីម្សិលមិញនេះទេ។
ដោយឡែក Fabinho បាននិយាយថា៖ “ខ្ញុំបានលេងជាមួយគាត់ (Casemiro) នៅឈុតយុវជនរបស់ក្លឹប Real Madrid និងជាមួយក្រុមជម្រើសជាតិ។ គាត់ គឺជាមិត្តម្នាក់ដែលយើងតែងតែមានការសន្ទនាគ្នា ហើយគាត់ គឺជាបុរសដ៏ល្អផងដែរ។… Casemiro ជាមនុស្សឆ្លាត គាត់ជាកីឡាករល្អ គាត់ខ្លាំង គាត់លេងបាល់លើអាកាសបានល្អ ដូច្នេះវានឹងមិនពិបាកសម្រាប់គាត់ក្នុងការសម្របខ្លួនជាមួយ Premier League ឡើយ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ11 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ15 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi