បាល់ទាត់អន្តរជាតិ
Eric Bailly នឹងខ្ចីជើងពេញមួយរដូវកាលទៅ Marseille

ខ្សែការពារ Eric Bailly របស់ក្លឹបបិសាចក្រហម Manchester United នឹងត្រូវធ្វើការពិនិត្យសុខភាពជាមួយក្លឹបថ្មី Marseille នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលគាត់ជិតផ្ទេរទៅ Ligue 1 ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។
Eric Bailly បានបង្ហាញខ្លួនត្រឹមតែ 70 ប្រកួតប៉ុណ្ណោះនៅ Premier League ចាប់តាំងពីការផ្ទេរក្នុងតម្លៃ 30 លានផោនពី Villarreal កាលពីឆ្នាំ 2016។ គាត់ក៏ត្រូវបានក្លឹប Fulham ចាប់អារម្មណ៍ផងដែរ នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករនារដូវកាលនេះ។ ប៉ុន្តែ Marseille បានផ្ដល់លក្ខខណ្ឌល្អជាង សម្រាប់គាត់។
ដូចគ្នានេះដែរ នៅចុងសប្តាហ៍នេះ គឺកិច្ចព្រមព្រៀងផ្ទេររវាងក្លឹប និងក្លឹបសម្រាប់ខ្សែការពារ Eric Bailly អាចនឹងប្រកាសជាផ្លូវការណ៍ ដែលការផ្ទេរនោះនឹងមានបូកបញ្ចូលជាមួយជម្រើសក្នុងការទិញផងដែរ។ នៅជាមួយក្លឹបថ្មី Marseille គាត់នឹងមានឱកាសលេងពាន UEFA Champions League នៅរដូវកាលនេះ។
គួរដឹងផងដែរថា ចាប់តាំងពី Eric Bailly បានចូលរួមជាមួយក្លឹបបិសាចក្រហមមក ក្លឹបបានចុះហត្ថលេខាលើខ្សែការពារថ្មីៗជាបន្តបន្ទាប់ដែលមានដូចជា Victor Lindelof (ឆ្នាំ 2017), Harry Maguire (ឆ្នាំ 2019), Raphael Varane (ឆ្នាំ 2021) និង Lisandro Martinez (ឆ្នាំ 2022)។
ប្រភព: 90 Min