បាល់ទាត់អន្តរជាតិ
Barcelona ត្រូវការរកចំណូលបន្ថែមឲ្យបាន 17 លានផោនទៀត ទើបពួកគេអាចចុះឈ្មោះ Jules Kounde បាន

ក្លឹបអ្នកមានបុណ្យ Barcelona កំពុងមានការព្រួយបារម្ភ ចំពោះច្បាប់ LaLiga ដែលរារាំងការចុះឈ្មោះកីឡាករចំណូលថ្មី Jules Kounde របស់ពួកគេ។ ដើម្បីអាចចុះឈ្មោះ Jules Kounde ឲ្យក្លាយជាកីឡាករផ្លូវការណ៍របស់ខ្លួនបាន Barcelona ត្រូវមានប្រាក់ចំណូលបន្ថែម 17 លានផោនទៀត (នេះបើយោងតាមរបាយការណ៍ពី AS បានចុះផ្សាយ)។
ខណៈពេលនេះ Barcelon បានព្យាយាមយ៉ាងសកម្មក្នុងការលក់ចេញនូវកីឡាករមួយចំនួនរបស់ពួកគេ ដែលមានដូចជា៖ Aubameyang, Depay, Umtiti, Dest និង Braithwaite មុនពេលបង្អួចនៃទីផ្សារដោះដូរកីឡាករត្រូវបិទ។
ដោយឡែក Kounde គឺជាកីឡាករតែម្នាក់គត់ក្នុងចំណោមកីឡាករចំណូលថ្មីនៅរដូវក្តៅ ដែលក្លឹបអ្នកមានបុណ្យ Barcelona មិនទាន់បានចុះឈ្មោះ ហើយខ្សែការពាររូបនេះបានខកខានការប្រកួតលីគ (LaLiga) ចំនួនពីរប្រកួតមកហើយ។
ទោះជាយ៉ាងណាក៏ដោយ មានបញ្ហាមួយចំនួននៅក្នុងផែនការរបស់ក្លឹប Barcelona ក្នុងការនាំចេញកីឡាករដែលពួកគេមិនត្រូវការផងដែរ ខណៈដែល Martin Brathwaite មិនមានចំណាប់អារម្មណ៍ចំពោះការចាកចេញនោះទេ ទោះបីជាក្លឹប Mallorca ធ្លាប់ទាក់ទងចង់បានគាត់ក៏ដោយ។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ13 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ