បាល់ទាត់អន្តរជាតិ
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រៀមលក់ខ្សែបម្រើពីររូប ដើម្បីទិញយក James Maddison

គ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Antonio Conte រំពឹងថា ក្លឹបនឹងមានថវិការគ្រប់គ្រាន់នៅរដូវក្តៅនេះ ដើម្បីឲ្យគាត់អាចចាយលុយលើការពង្រឹងក្រុម និងចុះហត្ថលេខាលើខ្សែបម្រើឆ្នើមសញ្ជាតិអង់គ្លេស James Maddison។
តាមសេចក្ដីរាយការណ៍ជាច្រើនបានលើកឡើងថា James Maddison ជាគោលដៅដ៏សំខាន់មួយសម្រាប់គ្រូបង្វឹកសញ្ជាតិអ៊ីតាលី Antonio Conte។ ទោះបីជាយ៉ាងណាក៏ដោយ Tottenham Hotspur កំពុងត្រៀមលក់ Tanguy Ndombele និង Giovani Lo Celso នៅរដូវក្តៅនេះ ដើម្បីប្រមូលថវិការសម្រាប់ចុះហត្ថលេខាលើ Maddison របស់ Leicester City ដែលអាចនឹងមានតម្លៃផ្ទេររហូតដល់ 60 លានផោន។
ដោយឡែកបច្ចុប្បន្ន Tanguy Ndombele កំពុងដាក់ឲ្យខ្ចីជើងនៅ Olympique Lyon ជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់កុងត្រា។ យ៉ាងណាមិញ ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Giovani Lo Celso កំពុងខ្ចីជើងនៅអេស្ប៉ាញ គឺក្លឹប Villarreal។
ប្រភព: Express UK
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)