បាល់ទាត់អន្តរជាតិ
Newcastle ជះលុយ 63 លានផោន ទិញយកខ្សែប្រយុទ្ធ Alexander Isak

ក្លឹបនៅអង់គ្លេស Newcastle United បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរតម្លៃ 63 លានផោន សម្រាប់ខ្សែប្រយុទ្ធរបស់ក្លឹប Real Sociedad គឺកីឡាករ Alexander Isak។ តម្លៃផ្ទេរនេះដែរ គឺជាតម្លៃផ្ទេរដ៏ខ្ពស់មួយក្នុងចំណោមការផ្ទេរផ្សេងៗទៀតនៅរដូវកាលនេះ។
ដោយឡែក កីឡាករសញ្ជាតិស៊ុយអែតវ័យ 22 ឆ្នាំរូបនេះធ្លាប់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ទៅចូលរួមជាមួយក្លឹបកាំភ្លើងធំ Arsenal នាពេលកន្លងមក ប៉ុន្តែតម្លៃផ្ទេរដ៏ខ្ពស់ និងវត្តមានរបស់ខ្សែប្រយុទ្ធចំណូលថ្មី Gabriel Jesus ធ្វើឲ្យក្លឹបកាំភ្លើងធំហាក់លែងត្រូវការ Alexander Isak។
ខ្សែប្រយុទ្ធ Alexander Isak ស៊ុតបញ្ចូលទីសរុបបាន 44 គ្រាប់ ក្នុងការបង្ហាញខ្លួន 132 ប្រកួតសម្រាប់ក្លឹប Real Sociedad គិតចាប់តាំងពីឆ្នាំ 2019 មក។ ដូចគ្នានេះដែរ កិច្ចព្រមព្រៀងគ្រប់យ៉ាងរវាងក្លឹប និងក្លឹបបានដំណើរការរួចរាល់ហើយ ដោយរងចាំតែថ្ងៃប្រកាសជាផ្លូវការណ៍តែប៉ុណ្ណោះ។
Newcastle United ត្រូវបានគេគិតថា នឹងបងប្រាក់ផ្ទេរទៅឲ្យ Real Sociedad ចំនួន 59 លានផោន ជាមួយនឹងលក្ខខណ្ឌបន្ថែមផ្សេងៗទៀត 4 លានផោន។ លើសពីនេះទៅទៀត Real Sociedad នឹងទទួលបានប្រាក់ 10 ភាគរយ ក្នុងករណីដែល Newcastle លក់កីឡាកររូបនេះចេញនាពេលអនាគត។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
បាល់ទាត់អន្តរជាតិ5 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
Sports2 days ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!