បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍លើការចុះហត្ថលេខានាំយកអតីតយុវជនរបស់ខ្លួន Hector Bellerin

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលការចុះហត្ថលេខាផ្ទេរអតីតយុវជនរបស់ខ្លួន គឺខ្សែការពារ Hector Bellerin។ Barcelona បានបង្វែរចំណាប់អារម្មណ៍របស់ខ្លួនពីការចង់បាន Juan Foyth មកលើ Hector Bellerin វិញ បន្ទាប់ពីដឹងតម្លៃផ្ទេរដែល Villarreal បានដាក់ចេញរហូតដល់ 42 លានអឺរ៉ូ។
កីឡាករសញ្ជាតិអេស្ប៉ាញវ័យ 27 ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុប 239 ប្រកួតឲ្យក្រុមកាំភ្លើងធំ Arsenal ដោយបានឈ្នះពានរង្វាន់ FA Cup ចំនួន 3 ដងផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះឱកាសក្នុងការបង្ហាញសមត្ថភាពនៅលើទីលានរបស់ Bellerin នៅ Emirates ហាក់ដូចជាអន់ថយយ៉ាងខ្លាំង ហើយគាត់ថែមទាំងបានចាកចេញដោយខ្ចីជើងទៅ Real Betis កាលពីរដូវកាលមុនទៀតផង។
Bellerin បានជួយ Real Betis ឲ្យឈ្នះពាន Spanish Cup ហើយគាត់ចង់បន្តនៅជាមួយ Real Betis ក្នុងនាមជាកីឡាករផ្ដាច់កុងត្រា ប៉ុន្តែបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប ធ្វើឲ្យគ្រប់យ៉ាងមិនអាចទៅរួច ហើយធ្វើឲ្យគាត់ត្រូវបង្ខំចិត្តត្រឡប់មក Arsenal វិញ។
យោងទៅតាមការចុះផ្សាយរបស់ Sport បានបញ្ជាក់ថា Barcelona ចាប់អារម្មណ៍លើ Bellerin ដែលការផ្ទេរអាចត្រូវបានធ្វើឡើងតាមរយៈការចរចាជាមួយ Arsenal ហើយប្រសិនបើតម្លៃផ្ទេរមិនត្រូវគ្នាទេនោះ Barcelona នឹងប្រើក្បាច់ពិសេសមួយ គឺរងចាំឲ្យខ្សែការពាររូបនេះផុតកុងត្រាជាមួយក្លឹបកាំភ្លើងធំ និងនាំយកគាត់មក Camp Nou ដោយមិនចាំបាច់ចំណាយប្រាក់ផ្ទេរ។
ដូចគ្នានេះដែរ គ្រូបង្វឹកលោក Xavi Hernandez ពិតជាចង់ចុះហត្ថលេខាលើខ្សែការពារស្តាំម្នាក់ជាចាំបាច់នៅពេលឆាប់ៗខាងមុខ ដោយសារគាត់មិនមានទំនុកចិត្តលើ Sergino Dest។ គួររំលឹកផងដែរថា Hector Bellerin បានចាកចេញពីឈុតយុវជនរបស់ Barcelona ទៅ Arsenal កាលពីឆ្នាំ 2011 ហើយពេលនេះ គាត់អាចនឹងត្រឡប់មកក្លឹបចាស់របស់ខ្លួនវិញនៅរដូវកាលនេះ។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ15 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi