Connect with us

បាល់ទាត់អន្តរជាតិ

West Ham បើក​កិច្ចពិភាក្សា​ជាមួយ Lyon ជុំ​វិញ​ការ​ផ្ទេរ Lucas Paqueta

Published

on

ក្លឹប​ញញួរធំ West Ham United បាន​បើក​ការ​ពិភាក្សា​មួយ​ជាមួយ​ក្លឹប Lyon ជុំវិញ​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​លើ​ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Lucas Paqueta (នេះ​បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ 90min.com)។

ដោយ​ឡែក​ក្លឹប​កាំភ្លើងធំ Arsenal និង Newcastle ក៏​កំពុង​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់ Paqueta ដែរ ប៉ុន្តែ​ឥឡូវនេះ West Ham ហាក់​ដូច​ជា​មាន​ឱកាស​ខ្ពស់ ក្នុង​ការ​នាំ​យក កីឡាករ​រូប​នេះ​មក​កាន់​ទឹកដី​នៃ​កីឡដ្ឋាន London។

ក្លឹប West Ham United ដែល​ធ្លាប់​ជា​ក្រុម​ខ្លាំង​មួយ​ដែរ​នៅ​អង់គ្លេស ពេល​នេះ​កំពុង​ស្ថិតក្នុង​ស្ថានភាព​ដ៏​ខកចិត្ត​ក្នុង​រដូវកាល​ថ្មី ហើយ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​បាត​តារាង Premier League ដោយ​មិន​ទាន់​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​សូម្បី​តែ​មួយ​គ្រាប់។

គ្រូបង្វឹក​លោក David Moyes បាន​ស្វែងរក​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ស្ទើរ​តែ​ពេញមួយ​រដូវ​ក្តៅ​ទៅ​ហើយ ហើយ​ឥឡូវ​នេះ​ក្លឹប​របស់​គាត់​​ពិត​ជា​ត្រៀម​នាំ​យក Paqueta ដែល​ជា​កីឡាករ​អាច​បំពេញ​នូវ​ចំណុច​ខ្វះខាត​របស់​ពួក​គេ​បាន។ កីឡាករ​វ័យ 24 ឆ្នាំ​រូបនេះ​ផ្ទេរ​ក្នុង​តម្លៃ 33 លានផោន ហើយ​នោះ​គឺ​ជា​តម្លៃ​ដែល​មិន​មាន​ភាព​ស្ទាក់​ស្ទើរ​សម្រាប់ West Ham ក្នុង​ការ​សម្រេច​ចិត្ត​ចុះ​ហត្ថលេខា​លើ​គាត់​ឡើយ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២