Connect with us

បាល់ទាត់អន្តរជាតិ

Carragher លើក​ឡើង​ថា Gabriel Jesus កំពុង​រះ​ចែងចាំង​នៅ Premier League ជាមួយ Arsenal

Published

on

អតីត​វីរបុរស​របស់​ក្លឹប​ហង្សក្រហម Liverpool លោក Jamie Carragher បាន​លើក​ឡើង​ថា កីឡាករ​ចំណូល​​ថ្មី​របស់​ក្លឹប​កាំភ្លើងធំ Arsenal គឺ​ខ្សែប្រយុទ្ធ Gabriel Jesus កំពុង​ក្លាយ​ជា​តារា​រះ​​នៅ Premier League ក្នុង​រដូវកាល​នេះ។

ជា​ការ​ពិត​ណាស់ កីឡាករ​វ័យ 25 ឆ្នាំ Gabriel Jesus ពិត​ជា​មាន​ទម្រង់​លេង​យ៉ាង​ល្អ ចាប់​តាំង​ពី​បាន​ផ្ទេរ​ពី​ក្លឹប​មេឃខៀវ Manchester City មក​ចូលរួម​ជាមួយ​ក្រុម​កាំភ្លើងធំ ក្នុង​កុងត្រា​រហូត​ដល់​ឆ្នាំ 2027។

Gabriel Jesus បាន​ក្លាយ​ជា​កូន​សិស្ស​សំណព្វ​ចិត្ត​របស់ Mikel Arteta ហើយ​ក្រុម​របស់​ពួក​គេ​បាន​ឈ្នះ​ទាំង​បី​ប្រកួត​នៃ​ការ​ប្រកួត​បើក​ឆាក Premier League នៅ​រដូវកាល​នេះ ខណៈ​ដែល Gabriel Jesus បាន​រួមចំណែក​ដ៏​សំខាន់​ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូលទី​បាន 3 ដង។

ដូចគ្នា​នេះ​ដែរ​លោក Carragher គិត​ថា ការ​ចុះហត្ថលេខា​លើ ​Gabriel Jesus គឺ​ជា​ការ​ចុះ​ហត្ថលេខា​ដ៏​មាន​សក្ដានុពលជាង​គេ​បំផុត​នៅ​រដូវកាល​ឆ្នាំ 2022/23 ។ លើស​ពី​នេះ​ទៅ​ទៀត Carragher ថែម​ទាំង​បាន​លើក​ឡើង​ថា គាត់​គឺ​ជា​កីឡាករ​ល្អ​បំផុត​របស់ Premier League បច្ចុប្បន្ន​នេះ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២