បាល់ទាត់អន្តរជាតិ
PSG ហាមឃាត់កីឡាកររបស់ខ្លួនមិនឲ្យផឹកកូកាកូឡា និងតែទឹកកក
ក្លឹបយក្សបារាំង Paris Saint-Germain បានហាមឃាត់កីឡាកររបស់ពួកគេពីការផឹកកូកាកូឡា និងតែទឹកកក ដែលវាជាការសម្រេចចិត្តពីទីប្រឹក្សាបាល់ទាត់ថ្មីរបស់ក្លឹបគឺលោក Luis Campos ហើយនេះជាការផ្លាស់ប្តូរលើកដំបូងរបស់គាត់បន្ទាប់ពីកាន់តំណែងនៅក្លឹបផងដែរ។
យ៉ាងណាមិញបើយោងតាមកាសែត The Mail បានឲ្យដឹងថា ក្លឹប PSG មានផែនការនៃរបបអាហារថ្មី ហើយជាមួយគ្នានេះដែរពួកគេមិនត្រូវបានអនុញ្ញាតឲ្យកីឡាករទទួលទានភេសជ្ជៈ រឺតែទឹកកកក្នុងអំឡុងពេលទទួលទានអាហារនោះឡើយ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បើទោះជាក្លឹប Paris Saint-Germain នៅមានកុងត្រាឧបត្ថម្ភពីកូកាកូឡា (Coca Cola) រហូតដល់ឆ្នាំ 2024 ក៏ដោយ។ ដូច្នេះកំពូលតារាឆ្នើមទាំងបី Lionel Messi, Kylian Mbappe និង Neymar នឹងត្រូវសម្របខ្លួនជាមួយនឹងទម្លាប់ដោយមិនផឹកភេសជ្ជៈ។
គួររំលឹកផងដែរថា តារាឆ្នើម Cristiano Ronaldo ធ្លាប់បានធ្វើរឿងដ៏ភ្ញាក់ផ្អើលម្ដងហើយ ទាក់ទងនឹងការពិសារភេសជ្ជៈដូចជាកូកាកូឡានេះជាដើម។ នៅក្នុងសន្និសិទ្ធិសារព័ត៌មានមួយមុនការប្រកួត Euro 2020 ខ្សែប្រយុទ្ធ Cristiano Ronaldo បានបដិសេធមិនផឹកកូកាកូឡាដោយប្រាប់ថា ការពិសារទឹកបរិសុទ្ធមានប្រយោជន៍ចំពោះសុខភាពជាង។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ4 days ago
Pedro Porro ប្រាប់ថា ខ្លួនចង់មានអាជីពបាល់ទាត់អស្ចារ្យ ដូចកីឡាករឆ្នើម 2 រូបនេះ!!!
-
បាល់ទាត់អន្តរជាតិ4 days ago
Borussia Dortmund កំពុងរៀបចំថវិការទិញយកខ្សែការពារមួយរូបរបស់ Man City
-
បាល់ទាត់អន្តរជាតិ4 days ago
ខកបំណងខ្លាំង! Milan Skriniar កំពុងរកច្រកចេញពី PSG