Connect with us

បាល់ទាត់អន្តរជាតិ

Lazio លុត​អតីត​ក្រុម​ម្ចាស់​ជើងឯក Inter Milan 3-1 (មានវីដេអូ)

Published

on

កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ គឺ​ជា​ការ​ប្រកួត​ក្របខណ្ឌ​កំពូល​របស់​អ៊ីតាលី Serie A រវាង​ក្រុម​ខ្លាំង​ពីរ​គឺ Lazio និង Inter Milan។ ក្រោយ​ការ​ប្រកួត​បញ្ចប់ ក្រុម​ដែល​ធ្លាប់​ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ 2020/2021 បាន​ចាញ់ Lazio ក្នុង​លទ្ធផល 3 ទល់នឹង 1។

Inter Milan បាន​បង្ហាញ​ពី​ទម្រង់​លេង​សម្រុក​ទៅ​លើ​គូ​ប្រកួត​យ៉ាង​ខ្លាំង ដោយ​ព្យាយាម​ស៊ុត​បញ្ចូល​ទី​សរុប​រហូត​ដល់ 19 ដង ប៉ុន្តែ​ពួក​គេ​រក​បាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ ដែល​ជា​គ្រាប់​តាម​ស្មើ​នៅ​នាទីទី 51។

យ៉ាង​ណា​មិញ​​គ្រាប់​បាល់បី​គ្រាប់​របស់ Lazio គឺ​ជា​ការ​ស៊ុត​បញ្ចូលទី​ពី Felipe Anderson នៅ​នាទីទី 40, Luis Alberto នៅ​នាទីទី 75 និង Pedro នៅ​នាទីទី 86។ ដោយ​ឡែក​គ្រាប់​បាល់​មួយ​គ្រាប់​របស់​ក្លឹប Inter Milan ជា​ការ​ស៊ុត​បញ្ចូលទី​ពី​ខ្សែប្រយុទ្ធ Lautaro Martinez នៅ​នាទីទី 51។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាង​ក្រោម៖

ប្រភព: Cultofcalcio

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២