Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​តោខៀវ Chelsea ត្រៀម​ផ្ទេរ Wilfried Zaha ឲ្យ​បាន​មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវបាន​បិទ

Published

on

ក្លឹប​តោខៀវ Chelsea បាន​ធ្វើ​ការ​ចាប់អារម្មណ៍​ជា​ថ្មី​ម្ដង​ទៀត​ចំពោះ​ខ្សែប្រយុទ្ធ Wilfried Zaha ហើយ​កំពុង​ព្យាយាម​រៀបចំ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ចុះហត្ថលេខា​លើ​តារា​ឆ្នើម​របស់​ក្លឹប Crystal Palace រូប​នេះ ឲ្យ​បាន​មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ។

ខ្សែ​ប្រយុទ្ធ​ស្លាប​​សញ្ជាតិ​​កូតឌីវ័រ​រូប​នេះ​ធ្លាប់​ជា​គោលដៅ​សម្រាប់​ក្លឹបតោខៀវ Chelsea ជា​យូរ​មក​ហើយ ប៉ុន្តែ​តម្លៃ​ផ្ទេរ​ដែល Crystal Palace បាន​បង្ហាញ​ឲ្យ​ដឹង​កាល​ពី​រដូវ​ក្ដៅ​មុន គឺ​ប្រហែល​ជា 90 លាន​ផោន។

ដោយ​ឡែក​ក្លឹប​តោខៀវ Chelsea មិនមាន​ឆន្ទៈ​ក្នុង​ការ​ចំណាយ​ច្រើន​នោះ​ទេ ប៉ុន្តែ Wilfried Zaha នៅ​សល់​តែ​កុងត្រា​មួយ​ឆ្នាំទៀត​ប៉ុណ្ណោះ​ជា​មួយ Crystal Palace ដែល​វា​ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ផ្ទេរ​របស់​គាត់​ទាប​ជាង​កាល​ពី​មុន។

ដូចគ្នា​នេះ​ដែរ​លោក Patrick Vieira ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប ក៏​បាន​ដឹង​ច្បាស់​ថា គាត់​នឹង​មិនអាច​ឃាត់​ឃាំង Zaha បន្ត​ទៀត​បាន​ឡើយ ខណៈ​ដែល​កីឡាករ​រូប​នេះ​មាន​មហិច្ឆតា​ក្នុង​ការ​លេង​នៅ UEFA Champions League។ នេះ​អាច​ជា​ឱកាស​ចុងក្រោយ​របស់​ក្លឹប Crystal Palace ក្នុង​ការ​លក់ Wilfried Zaha ដើម្បី​ទទួល​បាន​ប្រាក់​មួយ​ចំនួន​ធំ។

ដោយ​ឡែក​តោខៀវ Chelsea បាន​នឹង​កំពុង​ចរចា​លើ​កិច្ច​ព្រមព្រៀង​មួយ​សម្រាប់ Pierre-Emerick Aubameyang ផង​ដែរ ប៉ុន្តែ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ចង់​បាន​ទំហំ​ទឹកប្រាក់​ផ្ទេរ 30 លានផោន​សម្រាប់​កីឡាករ​វ័យ 33 ឆ្នាំ​របស់​ពួក​គេ។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២