បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Renan Lodi របស់ Atletico Madrid ខ្ចីជើងមួយរដូវកាលទៅ Nottingham Forest

កាលពីប៉ុន្មានម៉ោងមុននេះក្លឹប Nottingham Forest ដែលនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស បានប្រកាសជាផ្លូវការណ៍អំពីការចុះហត្ថលេខាលើខ្សែការពារស្លាប Renan Lodi របស់ Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។
ដោយឡែក កីឡាករសញ្ជាតិប្រេស៊ីល Renan Lodi គឺជាកីឡាករទី 19 ហើយក្នុងចំណោមកីឡាករចំណូលថ្មីទាំងអស់របស់ Nottingham Forest ដែលបាននាំចូលនារដូវក្ដៅនេះ។ ការខ្ចីជើង Renan Lodi នេះ ក៏មានលក្ខខណ្ឌមួយផងដែរ ដោយចុងបញ្ចប់នៃរដូវកាលក្លឹប Nottingham Forest មានសិទ្ធិក្នុងការទិញផ្ដាច់កុងត្រាកីឡាកររូបនេះបាន។
ដូចគ្នានេះដែរ Lodi គឺជាខ្សែការពារឆ្វេងទីបីដែល Nottingham Forest បានទិញនៅរដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Harry Toffolo និង Omar Richards។
គួររំលឹកផងដែរថា Nottingham Forest គឺជាក្លឹបដែលទើបតែឡើងមកលេងនៅក្របខ័ណ្ឌ Premier League ជាថ្មីម្ដងទៀតនៅរដូវកាលនេះប៉ុណ្ណោះ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Steve Cooper ពួកគេទទួលបានជ័យជម្នះត្រឹមតែម្ដងគត់ ក្នុងការប្រកួតចំនួន 4 ប្រកួត។ ក្នុងការប្រកួតចំនួន 4 ប្រកួតនេះដែរ ពួកគេរកបានតែពីរគ្រាប់ប៉ុណ្ណោះ។
ប្រភព: 90 Min