បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ West Ham ប្រកាសពីការចុះហត្ថលេខាលើកីឡាករចំណូលថ្មី Lucas Paqueta

ក្រោយពីមានពាក្យចចាមអារ៉ាមប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ទីបំផុតក្លឹបញញួរធំ West Ham បានប្រកាសជាផ្លូវការណ៍ហើយ អំពីការចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Lucas Paqueta ដែលផ្ទេរមកពីក្លឹបនៅប្រទេសបារាំង Olympique Lyon។
កីឡាករសញ្ជាតិប្រេស៊ីល Paqueta ក៏ជាគោលដៅដ៏ធំមួយនៃការចង់បានរបស់ Newcastle ផងដែរ ប៉ុន្តែពួកគេហាក់ដូចជាមានភាពយឺតយ៉ាវជាង West Ham និងធ្វើឲ្យកីឡាករវ័យ 25 ឆ្នាំរូបនេះផ្ទេរទៅកាន់ទឹកដីនៃកីឡដ្ឋាន London បានសម្រេច ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជិត 60 លានអឺរ៉ូ (50.9 លានផោន)។
ការដាក់ដេញថ្លៃរបស់ West Ham សម្រាប់ Paqueta កាលពីសប្តាហ៍មុន ត្រូវបានគេបង្ហើបឲ្យដឹងថា មានទំហំទឹកប្រាក់ត្រឹមតែ 50 លានអឺរ៉ូប៉ុណ្ណោះ ហើយត្រូវបានបដិសេធភ្លាមៗពី Olympique Lyon។ ដោយសារការព្រួយបារម្ភខ្លាច Paqueta ប្រែចិត្តទៅចូលរួមជាមួយក្លឹបផ្សេងទៀតនោះ កិច្ចព្រមព្រៀង 60 លានអឺរ៉ូ រវាងក្លឹបទាំងពីរក៏បានដំណើរការបានសម្រេច។
ដោយឡែក Lucas Paqueta ដែលជាអតីតកីឡាករប្រសូត្រចេញពីក្លឹប Flamengo រូបនេះ បានចុះហត្ថលេខាជាមួយក្លឹបថ្មី West Ham រយៈពេល 5 ឆ្នាំ ដែលមានសុពលភាពរហូតដល់ឆ្នាំ 2027។ Lucas Paqueta ចាកចេញពី Olympique Lyon ជាមួយនឹងកំណត់ត្រាស៊ុតបញ្ចូលទីសរុប 21 គ្រាប់ និងបញ្ជូនបាល់ 14 ដង ក្នុងការបង្ហាញខ្លួន 80 ប្រកួត។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi