បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ AC Milan ប្រកាសពីការចុះហត្ថលេខាលើខ្សែការពារកណ្ដាលវ័យ 21 ឆ្នាំរបស់ Schalke 04

កាលពីម្សិលមិញនេះក្លឹបម្ចាស់ជើងឯកនៅអ៊ីតាលី AC Milan បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែការពារកណ្ដាលចំណូលថ្មីសញ្ជាតិអាឡឺម៉ង់ Malick Thiaw ដែលផ្ទេរពីក្លឹប Schalke 04 ក្នុងតម្លៃប្រហែល 7 លានអឺរ៉ូ។
Malick Thiaw បានដើរតួយ៉ាងសំខាន់កាលពីរដូវកាលមុនក្នុងការជួយឲ្យក្លឹប Schalke 04 ឡើងមកលេងនៅលីគកំពូលរបស់អាឡឺម៉ង់ Bundesliga វិញ។ កីឡាករវ័យ 21 ឆ្នាំរូបនេះបានបញ្ចប់ការពិនិត្យសុខភាពរបស់គាត់កាលពីថ្ងៃចន្ទ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងបន្ថែមទៀតនូវតំបន់ការពាររបស់លោក Stefano Pioli។
ដូចគ្នានេះដែរ Malick Thiaw បានចុះកុងត្រារយៈពេល 5 ឆ្នាំជាមួយក្លឹបថ្មី ដែលមានសុពលភាពរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2027 ហើយគាត់នឹងពាក់អាវលេខ 28។
អតីតកីឡាកររបស់ក្លឹប Leverkusen រូបនេះត្រូវបានគេមើលឃើញថា នឹងក្លាយជាអនាគតដ៏វែងឆ្ងាយរបស់ AC Milan ជាមួយនឹងសមត្ថភាពដ៏ល្អ និងកំពុងស្ថិតក្នុងវ័យដែលអាចរីកចម្រើនទៅមុខកាន់តែប្រសើរឡើង។ កីឡាកររូបនេះធ្លាប់បានបង្ហាញខ្លួនចំនួន 8 ដង និងស៊ុតបញ្ចូលទីបាន 2 គ្រាប់ជាមួយ U21 អាឡឺម៉ង់ និងបានឈ្នះពានរង្វាន់ UEFA European Under-21 Championship កាលពីឆ្នាំ 2021 ផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi