បាល់ទាត់អន្តរជាតិ
Antony ផ្ទេរមកបិសាចក្រហម ក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនផ្ទេរថ្លៃបំផុត ប្រចាំលីគកំពូលហូឡង់

នៅទីបំផុតក្លឹបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការណ៍ហើយ ដោយពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើតារាឆ្នើម Antony របស់ក្លឹប AFC Ajax កាលពីប៉ុន្មានម៉ោងមុននេះ។
របាយការណ៍កន្លងមកបានរាយការណ៍ពីការចាប់អារម្មណ៍របស់ក្លឹបបិសាចក្រហម Manchester United លើខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលរូបនេះ កើតឡើងតាំងពីខែកុម្ភៈមកម្ល៉េះ ហើយគ្រប់យ៉ាងកាន់តែច្បាស់លាស់ថែមទៀត ពេលដែលលោក Erik ten Hag ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប។
Ajax បានរក្សាតម្លៃផ្ទេរដ៏ធំសម្បើមមួយទៅលើ Antony ហើយពួកគេរងចាំរហូតដល់ក្លឹបបិសាចក្រហមហ៊ានឡើងថ្លៃដល់ 100 លានអឺរ៉ូ ដែលជាតម្លៃផ្ទេរខ្ពស់បំផុតដំបូងគេ ក្នុងចំណោមកីឡាករទាំងអស់ដែលផ្ទេរចេញពីលីគកំពូលហូឡង់ Eredivisie។
ដោយឡែក Manchester United បានដាក់សំណើរដេញថ្លៃ 90 លានអឺរ៉ូសម្រាប់ Antony កាលពីថ្ងៃសុក្រកន្លងទៅ ហើយក្លឹប Ajax បានបដិសេធលើដំណើរនេះ។ បន្តមក Antony បានសុំឲ្យក្លឹបលក់គាត់ចេញ ព្រោះគាត់ចង់ផ្ទេរមកលេងនៅអង់គ្លេស និងចូលរួមជាមួយអតីតគ្រូបង្វឹករបស់ខ្លួន Erik ten Hag នៅ Old Trafford។ ជាចុងក្រោយ ក្លឹបទាំងពីរបានសម្រេចលើតម្លៃផ្ទេរ 100 លានអឺរ៉ូ។
ដូចគ្នានេះដែរ Antony នឹងក្លាយជាកីឡាករទីប្រាំហើយរបស់ក្លឹបបិសាចក្រហម នៅរដូវក្តៅនេះ បន្ទាប់ពីការផ្ទេរ Tyrell Malacia, Christian Eriksen, Lisandro Martinez និង Casemiro។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!