បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ PSG ប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើចំណូលថ្មី Fabian Ruiz

កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបយក្សបារាំង Paris Saint-Germain បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែបម្រើចំណូលថ្មីម្នាក់ទៀតហើយ គឺកីឡាករសញ្ជាតិអេស្ប៉ាញ Fabian Ruiz ដែលផ្ទេរពីក្លឹបអ៊ីតាលី Napoli។
យ៉ាងណាមិញកីឡាករវ័យ 26 ឆ្នាំរូបនេះ គឺជាគោលដៅរបស់ក្លឹបកំពូលៗនៅតំបន់អឺរ៉ុបជាយូរមកហើយ ប៉ុន្តែពេលនេះគាត់បានជ្រើសរើសយកការផ្ទេរទៅប្រទេសបារាំងដោយចុះហត្ថលេខាលើកុងត្រារយៈពេល 5 ឆ្នាំជាមួយ Paris Saint-Germain។
ជាមួយគ្នានេះដែរ Fabian Ruiz បានឈានចូលដល់ 12 ខែចុងក្រោយនៃកុងត្រារបស់គាត់ជាមួយ Napoli ហើយក្លឹបពិតជាមិនចង់លក់គាត់ចេញឡើយ។ យ៉ាងណាខ្សែបម្រើរូបនេះបានស្នើសុំចាកចេញពីក្លឹប ហើយវាជាហេតុផលដែល Napoli ត្រូវបង្ខំចិត្តលក់គាត់ មុនពេលដែលកុងត្រារបស់គាត់ត្រូវផុតកំណត់ ធ្វើឲ្យ Fabian Ruiz ចាកចេញដោយគ្មានតម្លៃខ្លួន។
ទីបំផុត Napoli បានទទួលយកការដេញថ្លៃដែលមានទំហំទឹកប្រាក់ 24 លានអឺរ៉ូ។ ហើយពេលនេះពួកគេបានប្រើប្រាស់លុយដែលបានពី PSG ទៅចំណាយលើការដេញថ្លៃខ្សែបម្រើរបស់ក្លឹប Valencia គឺកីឡាករ Carlos Soler។
គួរដឹងផងដែរថា ក្នុងអំឡុងពេល 4 ឆ្នាំរបស់ Fabian Ruiz ជាមួយ Napoli ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនសរុបចំនួន 166 ប្រកួតដោយស៊ុតបញ្ចូលទីបាន 22 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 15 ដង នៅគ្រប់ព្រឹត្តិការណ៍នៃការប្រកួតទាំងអស់របស់ក្លឹប។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega