បាល់ទាត់អន្តរជាតិ
Manchester City កំពុងពិភាក្សាជាមួយ Dortmund ជុំវិញការផ្ទេរខ្សែការពារ Manuel Akanji
យោងតាមសេចក្ដីរាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបមេឃខៀវ Manchester City កំពុងពិភាក្សាជាមួយក្លឹប Borussia Dortmund លើកិច្ចព្រមព្រៀង សម្រាប់ការផ្ទេរខ្សែការពារកណ្ដាលសញ្ជាតិស្វីស Manuel Akanji។
កីឡាករមាឌធំវ័យ 27 ឆ្នាំរូបនេះ នៅសល់រយៈពេលតិចជាងមួយឆ្នាំទៀតប៉ុណ្ណោះ ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន Borussia Dortmund។ គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Leicester City និង Manchester United ផងដែរ ក្នុងពេលថ្មីៗនេះ ប៉ុន្តែយោងតាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ការពិភាក្សាកំពុងបន្តវាងក្លឹប Manchester City និង Borussia Dortmund។
ជាមួយគ្នានេះដែរ ការចាប់ផ្តើមមិនសូវល្អរបស់ខ្សែការពារ John Stones ក្នុងរដូវកាលនេះ និងតម្រូវការខ្ពស់សម្រាប់ Nathan Ake ដើម្បីជួយនៅតំបន់ការពារឆ្វេង ក្រោយការចាកចេញរបស់ Oleksandr Zinchenko មានន័យថា លោក Pep Guardiola កំពុងសម្លឹងឆ្ពោះទៅការចុះហត្ថលេខាលើកីឡាករចំណូលថ្មី ដើម្បីស្វែងរកដំណោះស្រាយ។
កិច្ចព្រមព្រៀងផ្ទេរសម្រាប់ Manuel Akanji ត្រូវបានគេរំពឹងថា នឹងចំណាយតិចជាង 15 លានផោន ព្រោះគាត់ជាកីឡាករដែលជិតផុតកុងត្រា ហើយក៏ជាជម្រើសដ៏ទាក់ទាញបំផុតមួយសម្រាប់ក្លឹប Manchester City ផងដែរ។
ប្រភព: 90 Min