Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ PSG បញ្ជាក់​ថា Leandro Paredes នឹង​ចាកចេញ​ទៅ Juventus នៅ​ពេល​ឆាប់ៗ​នេះ!!!

Published

on

ថ្មីៗ​នេះ​គ្រូ​បង្វឹក​របស់​ក្លឹប Paris Saint-Germain លោក Christophe Galtier បាន​បញ្ជាក់​ថា ខ្សែ​បម្រើ​សញ្ជាតិ​អាហ្សង់ទីន Leandro Paredes បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួច​ហើយ សម្រាប់​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​យក្ស Juventus។

ទោះ​ជា​យ៉ាង​ណា ការ​ចរចា​រវាង​ក្លឹប​ទាំង​ពីរ​នៅ​តែ​បន្ត ខណៈ​ដែល​ពួក​គេ​ព្យាយាម​ដាក់​បន្ថែម​លក្ខខណ្ឌ​ផ្សេងៗ​ជាមួយ​គ្នា។ យ៉ាង​ណា​វា​ស្ទើរ​តែ 99 ភាគរយ​ទៅ​ហើយ​ដែល​ច្បាស់​ថា ខ្សែបម្រើ​កណ្ដាល Leandro Paredes នឹង​ផ្ទេរ​ទៅ​កាន់​ទឹកដី​អ៊ីតាលី។

យ៉ាង​ណា​មិញ ខ្សែបម្រើ​វ័យ 28 ឆ្នាំ Leandro Paredes បាន​ចូល​រួម​ជាមួយ​ក្លឹប Paris Saint-Germain ដោយ​ផ្ទេរ​ពី Zenit St Petersburg ក្នុង​ឆ្នាំ 2019។ ចាប់​តាំង​ពី​ពេល​នោះ​មក គាត់​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត Ligue 1 របស់ PSG មិន​ដែល​អាក់ខាន​ឡើយ។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ ដោយ​សារ​ខ្សែបម្រើ​ចំណូល​ថ្មី​ជា​ច្រើន​របស់ PSG បានធ្វើ​ឲ្យ Leandro Paredes លែង​ក្លាយ​ជា​ជម្រើស​សំខាន់​របស់​ក្លឹប ខណៈ​ដែល​គ្រូ​បង្វឹក​លោក Galtier ក៏​មិនចង់​ខ្ជះខ្ជាយ​ពេលវេលា​ទៅ​លើ​កីឡាករ​ដែល​មិន​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​នោះ​ដែរ។

ក្រៅ​ពី​នេះ PSG ក៏​​នៅ​តែ​បន្ត​អនុញ្ញាត​ឲ្យ Idrissa Gueye ចាកចេញ​មុន​ពេល​កុងត្រា​​ផុត​កំណត់ ដោយ​កីឡាករ​វ័យ 32 ឆ្នាំ​រូបនេះ​ជិត​នឹង​ត្រឡប់​ទៅ​កាន់​អតីត​ក្លឹប​ចាស់ Everton វិញ​ផង​ដែរ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២