បាល់ទាត់អន្តរជាតិ
Benzema ប្រាប់ឈ្មោះប្រទេសមួយដែលខ្លួនគិតថា នឹងឈ្នះពាន World Cup ឆ្នាំនេះ!!!

ខ្សែប្រយុទ្ធឆ្នើម Karim Benzema របស់ក្លឹបអធិរាជស Real Madrid បានលើកឡើងថា ក្រុមជម្រើសជាតិអាហ្សង់ទីនដែលដឹកនាំដោយប្រធានក្រុម Lionel Messi កំពុងស្ថិតក្នុងពេលវេលាដ៏ល្អមួយ ក្នុងការមានឱកាសឈ្នះពាន FIFA World Cup ឆ្នាំ 2022 នេះនៅប្រទេសកាតា។
ដោយឡែក Benzema បាននិយាយបែបនេះ បន្ទាប់ពីមានការសាកសួរបញ្ចេញមតិផ្ទាល់ខ្លួន អំពីប្រទេសដែលគាត់គិតថា នឹងឈ្នះពាន World Cup ឆ្នាំនេះ។ ជាមួយគ្នានេះដែរ ក្រុមជម្រើសជាតិអាហ្សង់ទីនស្ថិតនៅពូល C ក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នេះ ហើយនៅក្នុងពូលនោះនឹងត្រូវប៉ះប៉ូឡូញ, ម៉ិកស៊ិក និងអារ៉ាប៊ីសាអូឌីត។
Benzema បាននិយាយទៅកាន់ ESPN Argentina ថា៖ “ក្រុមដែលអាចឈ្នះ? ដូចដែលខ្ញុំតែងតែនិយាយហើយ នៅក្នុងបាល់ទាត់មិនមានអ្វីដូចការគិតទុកទេ។ ប៉ុន្តែខ្ញុំជឿថា អាហ្សង់ទីនស្ថិតក្នុងពេលដ៏ល្អមួយ។ ពួកគេគឺជាក្រុមដ៏អស្ចារ្យមួយដែលមានកីឡាករដូចជា Lionel Messi, Di Maria ជាដើម។ គេជាក្រុមជម្រើសជាតិដ៏អស្ចារ្យមួយ”។
គួរដឹងផងដែរថា ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី 20 ខែវិច្ឆិកា ដែលក្រុមប្រកួតដំបូងគេគឺ កាតា ប៉ះនឹង អេក្វាឌ័រ នៅកីឡដ្ឋាន Al Bayt ជាក្រុមស្ថិតក្នុងពូល A។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល