បាល់ទាត់អន្តរជាតិ
Alvarez ប្រាប់ក្លឹបរបស់ខ្លួនថា ចង់ចាកចេញបន្ទាប់ពីទទួលបានការដេញថ្លៃពី Chelsea

ក្លឹបតោខៀវ Chelsea បានបើកការដេញថ្លៃលើទីផ្សារដោះដូរកីឡាករសម្រាប់ខ្សែបម្រើ Edson Alvarez របស់ក្លឹប Ajax ខណៈដែលកីឡាករសញ្ជាតិម៉ិកស៊ិករូបនេះត្រូវបានគេប្រាប់ឲ្យដឹងថា ចង់ចាកចេញទៅចូលរួមជាមួយក្លឹបតោខៀវ។
Alvarez គឺជាកីឡាករដែលស្ថិតក្នុងគោលដៅនៃការចង់បានពីក្លឹបធំៗមួយចំនួននៅរដូវក្តៅនេះរួមទាំង Newcastle ផងដែរ។ លើសពីនេះទៅទៀត Newcastle បាននិយាយជាមួយក្លឹប Ajax ម្ដងហើយកាលពីដើមខែនេះ ប៉ុន្តែការស្នើតម្លៃផ្ទេរ 40 លានអឺរ៉ូរបស់ពួកគេ ត្រូវបានច្រានចោល។
កីឡាករសញ្ជាតិម៉ិកស៊ិកវ័យ 24 ឆ្នាំរូបនេះបានទទួលយកការសម្រេចចិត្តរបស់ក្លឹប Ajax ដែលបដិសេធការប៉ុនប៉ងផ្ទេររបស់ Newcastle ប៉ុន្តែការដេញថ្លៃពី Chelsea គឺជារឿងផ្សេង។ បន្ទាប់ពីក្រុមតោខៀវ Chelsea បានដាក់សំណើរ 50 លានអឺរ៉ូ នៅលើតុ Edson Alvarez ក៏បង្ហាញប្រាប់ក្លឹបរបស់ខ្លួនថា គាត់ចង់ចាកចេញ ដែលជាសញ្ញាមួយឲ្យដឹងថា គាត់ចង់ឲ្យ Ajax លក់គាត់ទៅឲ្យក្លឹបតោខៀវ Chelsea។
ប្រភពច្បាស់លាស់មួយបានលើកឡើងថា Alvarez កំពុងគិតថា នេះគឺឱកាសដ៏ល្អមួយ ខណៈដែលមិត្តរួមក្រុមរបស់ខ្លួន Antony ទើបតែបានផ្ទេរទៅ Manchester United ដើម្បីសាកល្បងរសជាតិថ្មីនៅ Premier League ដែលជាលីគកំពូលធ្វើឲ្យកីឡាករងាយលេចធ្លោរ។ ហេតុដូច្នេះហើយ ពេលនេះគាត់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយ Chelsea ផងដែរ។
ទោះយ៉ាងណាក៏ដោយ នៅសល់តែពេលវេលាជាង 24 ម៉ោងទៀតប៉ុណ្ណោះនៃទីផ្សារដោះដូរកីឡាករ ដូច្នេះកិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរត្រូវតែធ្វើឲ្យបានឆាប់រហ័សបំផុត។ Alvarez កំពុងបញ្ជាក់យ៉ាងច្បាស់ទៅកាន់ Ajax ថា គាត់ចង់ឲ្យក្លឹបទទួលយកសំណើរផ្ទេរ 50 លានអឺរ៉ូនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ9 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!