Connect with us

បាល់ទាត់អន្តរជាតិ

បែកធ្លាយ Kylian Mbappe កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​តារា​ម៉ូដែល​កែ​ភេទ Ines Rau

Published

on

តារាឆ្នើម​របស់​ក្លឹប Paris Saint-Germain (PSG) គឺ​កីឡាករ Kylian Mbappe ត្រូវ​បាន​គេ​បង្ហើប​ពត៌មាន​បែកធ្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​តារា​ម៉ូដែល​កែ​ភេទ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Ines Rau បន្ទាប់​ពី​បាន​បែក​បាក់​ជាមួយ​សង្សារ​ចាស់ ដែល​ជា​តារា​សម្តែង​សញ្ជាតិ​បារាំង Emma Smet។

Kylian Mbappe បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ម្នាក់​របស់​ពិភពលោក បើ​ទោះជា​គាត់​ទើបតែ​មាន​វ័យ 23 ឆ្នាំ​ក៏​ដោយ។ គាត់​បាន​ជួយ PSG ឲ្យ​ឈ្នះពាន​រង្វាន់​ចំនួន 13 រួច​មក​ហើយ រួម​ទាំង​ពាន​រង្វាន់ Ligue 1 ចំនួន 4 ដង ហើយ​ក៏​ធ្លាប់​ឈ្នះពាន FIFA World Cup ជា​មួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ផងដែរ។

យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា Mbappe គឺ​ជា​អ្នក​គាំទ្រ​ម្នាក់​របស់ Cristiano Ronaldo តាំង​ពី​កុមារភាព ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ Mbappe ភាគ​ច្រើន​លាក់​រឿង​សម្ងាត់​អំពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់ រួម​ទាំង​ទំនាក់​ទំនង​ស្នេហា​របស់​គាត់​ផង​ដែរ ដែល​នេះ​គឺ​មិន​ដូចជា Cristiano Ronaldo ឡើយ។ Kylian Mbappe មិន​សូវ​មាន​គេ​ដឹង​អំពី​ជីវិត​របស់​គាត់ លើស​ពី​បាល់ទាត់​ទេ។

មិត្ត​ស្រី​​ចុង​ក្រោយ​របស់ Mbappe ជា​​តារា​សម្ដែង​បារាំង Emma Smet ប៉ុន្តែ​​ទំនាក់​ទំនង​របស់​ពួក​គេ​ទាំង​ពីរ​​នេះ​មិន​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឡើយ។ ក្រោយ​មក អ្នក​​ទាំង​​ពីរ​​លែង​​នៅ​ជាមួយ​គ្នា ហើយ​ក៏​ត្រូវ​បាន​គេ​សន្មត់​ថា បាន​​បែក​គ្នា។

ពេលនេះ Mbappe កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ Ines Rau ដែល​ជាតារាម៉ូ​ដែល​កែភេទ ដែល​ធ្លាប់​​ល្បីល្បាញ​ខ្លាំង​ក្នុង​ឆ្នាំ 2017 (នេះ​បើ​យោងតាម MARCA បាន​ចុះ​ផ្សាយ)។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ឃើញ​នៅ​ជាមួយ​គ្នា​ជា​លើក​ដំបូង​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង Cannes កាល​ពី​​ខែ​ឧសភា​ឆ្នាំ​នេះ។

ក្រោយ​មក Kylian Mbappe ត្រូវ​បាន​គេ​ថត​បាន ពេល​គាត់​លើក​បី Ines Rau នៅ​ពេល​ពួក​គេ​ចំណាយ​ពេល​ជាមួយគ្នា​នៅ​លើ​ទូក។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ទាំង​ពីរ​មិន​ទាន់​និយាយ​អ្វី​អំពី​ទំនាក់​ទំនង​របស់​ពួក​គេ​ឲ្យ​សាធារណៈ​ជន ក៏​ដូចជា​អ្នក​គាំទ្រ​បាន​ដឹង​​ឡើយ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២