Connect with us

បាល់ទាត់អន្តរជាតិ

ហង្ស​ក្រហម Liverpool កំពុង​ដំណើរ​ការ​ខ្ចី​ជើង Arthur Melo ពី Juventus

Published

on

ប្រភព​​ច្បាស់ការណ៍​មួយ​ពី​លោក Fabrizio Romano បាន​បញ្ជាក់​​ថា ក្លឹប​ហង្សក្រហម Liverpool កំពុង​​ពិភាក្សា​ជាមួយ Juventus លើ​ចុះ​ហត្ថលេខា​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល Arthur Melo។

ដោយ​ឡែក Juventus បាន​នឹង​កំពុង​សម្លឹង​មើល​ការ​ផ្ទេរ Arthur Melo ចេញ​នៅ​រដូវក្ដៅ​នេះ ហើយ​ពួក​គេ​ក៏​ជិត​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ជា​មួយ​ក្លឹប Sporting CP ផង​ដែរ។ ប៉ុន្តែ​ស្ថានភាព​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស ដោយ​​ក្លឹប​ហង្សក្រហម Liverpool កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​រូប​នេះ​ដែរ ហើយ​ពួក​គេ​សង្ឃឹម​ថា នឹង​ឈាន​ដល់​ការ​នាំ​យក Arthur Melo មក​កាន់​ទឹកដី Anfield មុន​ទ្វារ​នៃ​ការ​ដោះ​ដូរ​កីឡាករ​ត្រូវ​បាន​បិទ។

យ៉ាង​ណា​មិញ បន្ទាប់​ពី​ខកខាន​ក្នុង​ការ​ចុះហត្ថលេខា​លើ​កីឡាករ Aurelien Tchouameni កាល​ពី​ដើម​រដូវ​ក្តៅ​កន្លងទៅ Liverpool ហាក់​ដូច​ជា​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែបម្រើ​ណាមួយ​ឡើយ ប៉ុន្តែ​របួស​របស់​កីឡាករ និង​ទម្រង់​លេង​មិន​សូវ​ល្អ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ លោក Jurgen Klopp ដែល​ជា​គ្រូ​បង្វឹក​ដឹង​ច្បាស់​ថា ក្រុម​របស់​លោក​ត្រូវ​ការ​ខ្សែបម្រើ​ចំណូល​ថ្មី​ម្នាក់​ទៀត​ជា​ចាំ​បាច់។

ខ្សែបម្រើ Konrad Laimer និង Ruben Neves ស្ថិត​ក្នុង​ចំណោម​ជម្រើស​នៃ​ការ​ចង់​បាន​របស់ Liverpool ដែរ ប៉ុន្តែ​ការ​ចំណាយ​ទឹកប្រាក់​ផ្ទេរ​កីឡាករ​នៅ​ដំណាក់កាល​នេះ វា​ជា​ដំណើរ​ការ​ដែល​មិន​ត្រឹមត្រូវ​ឡើយ។ ដូច្នេះ​ពួក​គេ​សម្លឹង​ទៅ​ដល់​ការ​ខ្ចីជើង Arthur Melo ជំនួស​វិញ។

Arthur Melo ដែល​ជា​អតីត​កីឡាករ​របស់​ក្លឹប FC Barcelona បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចាកចេញ​ទៅ​ក្លឹប​ថ្មី ខណៈ​ពេល​នេះ​​ក្លឹប​ទាំង​ពីរ​កំពុង​និយាយ​គ្នា​ពី​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង ដែល​អាច​មាន​ការ​រួម​បញ្ចូល​ជាមួយ​នឹង​ជម្រើស​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា ប្រសិន​បើ​គាត់​មាន​ទម្រង់​លេង​ល្អ ក្នុង​អំឡុង​ពេល​នៅ Anfield។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២