បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹប Manchester City ប្រកាសពីការចុះហត្ថលេខាលើខ្សែការពារចំណូលថ្មី Manuel Akanji

ក្រោយពីមានពាក្យចចាមអារ៉ាមប៉ុន្មានថ្ងៃមុន ពេលនេះក្លឹប Manchester City បានឈានដល់កិច្ចព្រមព្រៀងផ្ទេរខ្សែការពារកណ្ដាល Manuel Akanji ហើយ ដោយផ្ទេរពីក្លឹប Borussia Dortmund ក្នុងតម្លៃផ្ទេរប្រហែលជា 17 លានផោន។
ខ្សែការពារវ័យ 27 សញ្ជាតិស្វីស Manuel Akanji បានចុះហត្ថលេខាជាមួយក្លឹបថ្មី Manchester City លើកិច្ចព្រមព្រៀងរយៈពេល 5 ឆ្នាំ ដែលមានសុពលភាពរហូតដល់ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2027។ ក្លឹបក៏បានបញ្ជាក់ដែរថា ខ្សែការពាររូបនេះនឹងប្រើប្រាស់អាវលេខ 25 ដែលជាអតីតលេខអាវរបស់ខ្សែបម្រើកណ្ដាល Fernandinho។
ជុំវិញការផ្ទេរនេះដែរលោក Txiki Begiristain ដែលជានាយកផ្នែកកីឡាបាល់ទាត់របស់ក្លឹប Manchester City បាននិយាយថា៖ “Akanji មានបទពិសោធន៍ច្រើនក្នុងការលេងនៅកម្រិតកំពូលនៃបាល់ទាត់តំបន់អឺរ៉ុប ហើយយើងមានទំនុកចិត្តថា គាត់នឹងក្លាយជាកីឡាករចំណូលថ្មីដ៏មានតម្លៃសម្រាប់ក្រុមរបស់យើង”។
គួរដឹងផងដែរថា Manuel Akanji គឺជាខ្សែការពារដ៏សំខាន់របស់ក្រុមជម្រើសជាតិស្វីស ដោយគាត់តែងតែបង្ហាញខ្លួនមិនដែលអាក់ខានឡើយសម្រាប់ក្រុមជម្រើសជាតិ ចាប់តាំងពីឆ្នាំ 2017 រហូតមកដល់បច្ចុប្បន្ន។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ13 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023