បាល់ទាត់អន្តរជាតិ
នៅមិនទាន់ស្ងប់ចិត្តឡើយ កឹ្លបតោខៀវ Chelsea នឹងព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ទៀតពីក្លឹប AC Milan

ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បានឈានដល់ថ្ងៃផុតកំណត់នៅថ្ងៃទី 1 ខែកញ្ញា នេះហើយ ប៉ុន្តែពាក្យចចាមអារ៉ាមជាច្រើននៅតែបន្ត ខណៈដែលទ្វារនៃការផ្ទេរកីឡាករនឹងបើកជាថ្មីម្ដងទៀតនៅខែមករាឆ្នាំក្រោយ។
ជាមួយគ្នានេះដែរ ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានដាក់សំណើរដេញថ្លៃចំនួនទឹកប្រាក់ 80 លានអឺរ៉ូ ដើម្បីផ្ទេរខ្សែប្រយុទ្ធ Rafael Leao របស់ AC Milan នៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករនេះ ប៉ុន្តែត្រូវបានក្លឹប AC Milan បដិសេធ ដោយទាមទាររហូតដល់ 150 លានអឺរ៉ូ។
ក្លឹបតោខៀវ Chelsea មិនអាចនាំយក Rafael Leao នៅរដូវក្ដៅនេះឡើយ ព្រោះការដាក់សំណើរដេញថ្លៃរបស់ពួកគេហាក់ដូចជាយឺតពេលខ្លាំងពេក។ យ៉ាងណាក្លឹបតោខៀវ Chelsea ត្រូវបានគេរំពឹងថា នឹងបន្តការចាប់អារម្មណ៍ Rafael Leao បន្តទៀត និងរងចាំឱកាសមកដល់នៅខែមករាឆ្នាំ 2023។
ជាមួយគ្នានេះដែរក្លឹបយក្សបារាំង Paris Saint-Germain និង Real Madrid ក៏ធ្លាប់បានចាប់អារម្មណ៍ខ្លាំងទៅលើ Rafael Leao ដែរកាលពីដើមឆ្នាំនេះ ប៉ុន្តែក្លឹបទាំងពីរបានអស់ចិត្តភ្លាមៗ នៅពេលដែលដឹងពីតម្លៃផ្ទេរដ៏ខ្ពស់ដែល AC Milan ចង់បាន។
ខ្សែប្រយុទ្ធវ័យ 23 សញ្ជាតិព័រទុយហ្គាល់រូបនេះ នៅមានកុងត្រារយៈពេលពីរឆ្នាំទៀត ជាមួយក្លឹបម្ចាស់ជើងពាននៅអ៊ីតាលី AC Milan ប៉ុន្តែក្លឹបបច្ចុប្បន្នរបស់គាត់កំពុងចង់បន្តកុងត្រាថ្មីជាច្រើនឆ្នាំបន្ថែមទៀតដោយតម្លើងប្រាក់ខែ និងធ្វើឲ្យខ្សែប្រយុទ្ធនេះមានតម្លៃកាន់តែថ្លៃនៅពេលផ្ទេរចេញ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ14 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi