បាល់ទាត់អន្តរជាតិ
តោខៀវ Chelsea ត្រៀមចរចាកុងត្រាថ្មីជាមួយ Reece James និង Mason Mount

ក្លឹបតោខៀវ Chelsea ត្រូវបានគេបង្ហើបឲ្យដឹងថា កំពុងត្រៀមបន្តកុងត្រាថ្មីបន្ថែមជាច្រើនឆ្នាំទៀតជាមួយកីឡាករសញ្ជាតិអង់គ្លេស Reece James និង Mason Mount ខណៈដែលកីឡាករទាំងពីររូបនេះនៅសល់កុងត្រាពីរបីឆ្នាំទៀតឯណោះនៅ Stamford Bridge។
យ៉ាងណាមិញម្ចាស់ក្លឹបតោខៀវ Chelsea ថ្មីគឺលោក Todd Boehly ត្រូវបានគេមើលឃើញថា គាត់បានចាត់ទុក Reece James និង Mason Mount ជាកីឡាករសំខាន់បំផុតរបស់ក្លឹប ហើយចង់ព្យាយាមចងជើងកីឡាករទាំងពីរនេះមិនឲ្យចាកចេញទៅលេងនៅក្រៅស្រុក។
ក្លឹបតោខៀវ Chelsea គ្រោងនឹងពិភាក្សាជាមួយកីឡាករសញ្ជាតិអង់គ្លេសទាំងពីរ លើការបន្ថែមកុងត្រាថ្មីរយៈពេល 6 ឆ្នាំ និងតម្លើងប្រាក់ខែ ធ្វើឲ្យពួកគេក្លាយជាកីឡាករអង់គ្លេសដែលរកចំណូលបានខ្ពស់ជាងគេបំផុតនៅក្នុងក្របខ័ណ្ឌ Premier League។
ដោយឡែកក្លឹបតោខៀវ Chelsea សង្ឃឹមថា ការចរចារបន្តកុងត្រាថ្មីជាមួយ Reece James និង Mason Mount អាចត្រូវបានបញ្ចប់មុនពេលពួកគេចាកចេញទៅប្រកួត World Cup សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក្នុងខែវិច្ឆិកា នៅប្រទេសកាតា។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ