បាល់ទាត់អន្តរជាតិ
Erik ten Hag ចាត់ទុកថា ការប៉ះ Arsenal នៅថ្ងៃស្អែកនេះ គឺជាការសាកល្បងដ៏ល្អជាមួយក្រុមខ្លាំង

គ្រូបង្វឹកក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បានសរសើរពីភាពរីកច្រើនលូតលាស់របស់ក្រុមកាំភ្លើងធំ Arsenal ដែលដឹកនាំដោយលោក Mikel Arteta មុនពេលប៉ះគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃស្អែកនេះ។
ក្រុមកាំភ្លើងធំ Arsenal មិនស្គាល់រសជាតិបាត់បង់ 3 ពិន្ទុឡើយ ក្នុងការប្រកួត Premier League រដូវកាលនេះ ដោយបានយកឈ្នះ Crystal Palace, Leicester City, Bournemouth, Fulham និងចុងក្រោយគឺ Aston Villa។
ជាមួយគ្នានេះដែរ Arsenal ក៏បាននាំយកកីឡាករចំណូលថ្មីល្អៗនៅរដូវក្ដៅនេះផងដែរដែលមានដូចជា Gabriel Jesus, Oleksandr Zinchenko និង Fabio Vieira។
Ten Hag ចាត់ទុក Arsenal ជាគូប្រជែងដ៏ស្វិតស្វាញ ហើយនិយាយថា ការប៉ះទង្គិចគ្នានៅថ្ងៃអាទិត្យនេះ នឹងក្លាយជាការសាកល្បងដ៏ល្អសម្រាប់ក្រុមបិសាចក្រហម ដែលកំពុងលេចធ្លោរ។ ដូចគ្នានេះដែរ ប្រសិនបើក្លឹបបិសាចក្រហម Manchester United អាចយកឈ្នះក្លឹបកាំភ្លើងធំ Arsenal នោះមានន័យថា ពួកគេបានបញ្ឈប់កំណត់ត្រាឈ្នះរហូតរបស់ Arsenal ហើយ។
បីប្រកួតចុងក្រោយរបស់ក្លឹបបិសាចក្រហម Manchester United ក៏ទទួលបាននូវលទ្ធផលដ៏ល្អផងដែរ ដោយបានយកឈ្នះ Liverpool, Southampton និង Leicester City។ បច្ចុប្បន្នពួកគេស្ថិតនៅលេខរៀងទី 5 ក្នុងក្របខ័ណ្ឌ Premier League ខណៈ Arsenal កំពុងគ្រប់គ្រងតំណែងលេខរៀងទីមួយដដែល។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ