បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមតតាំងផ្នែកច្បាប់ជាមួយ Atletico Madrid ពាក់ព័ន្ធនឹងចេតនាចង់បញ្ជូន Griezmann មកវិញ

ក្លឹបអ្នកមានបុណ្យ Barcelona កំពុងតែស្វែងរកការប្រឹក្សាផ្នែកច្បាប់ជុំវិញលក្ខខណ្ឌខ្ចីជើងរបស់ Antoine Griezmann ជាមួយក្លឹប Atletico Madrid នេះបើយោងទៅតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានចុះផ្សាយ។
លក្ខខណ្ឌខ្ចីជើងរយៈពេល 2 ឆ្នាំរបស់កីឡាករសញ្ជាតិបារាំង Antoine Griezmann ត្រូវបានគេដឹងថា មានរួមបញ្ចូលជាមួយនឹងការទិញផ្ដាច់កុងត្រាក្នុងតម្លៃ 40 លានអឺរ៉ូ ហើយការទិញនោះ អាចដំណើរការទៅបានលុះត្រាតែ Griezmann បានចូលលេងលើសពី 45 នាទី ក្នុង 14 ប្រកួតសម្រាប់ Atletico Madrid រដូវកាលនេះ។
យ៉ាងណាមិញ នៅរដូវកាលនេះ Griezmann បានបង្ហាញខ្លួនចំនួន 3 ប្រកួតមកហើយនៅ La Liga ក្នុងនាមជាកីឡាករបម្រុង ដែលប្ដូរចូលមកនៅនាទីទី 64, 62 និង 75 ហើយរយៈពេលលេងតិចជាលក្ខខណ្ឌកំណត់។ ដូច្នេះមានន័យថា ការទិញផ្ដាច់កុងត្រា Griezmann នឹងមិនកើតឡើងបានឡើយ ហើយពេលចប់ភារកិច្ចខ្ចីជើង គាត់នឹងវិលមក Barcelona វិញ។
ជុំវិញរឿងនេះដែរគ្រូបង្វឹករបស់ក្លឹប Atletico Madrid លោក Diego Simeone បាននិយាយជាសាធារណៈថា គាត់ជាអ្នកគ្រប់គ្រងកូនក្រុម ហើយគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់ Griezmann។ វាជាសិទ្ធិរបស់គាត់ក្នុងការដាក់កីឡាករណាម្នាក់ឲ្យចូលលេង។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ