Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ច្រានចោល​សំណើរ 30 លានផោន​របស់ Arsenal ដែល​ចង់​បាន Ferran Torres

Published

on

ពត៌មាន​លេចលឺ​ចុងក្រោយ​មួយ​ពី El Nacional បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើងធំ Arsenal បាន​ធ្វើ​ការ​ដាក់​ដេញ​ថ្លៃ​មួយ ដែល​មាន​ទំហំ​ទឹកប្រាក់ 30 លានផោន ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ស្លាប Ferran Torres របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona។

ទោះ​ជា​យ៉ាង​ណា​ក្លឹប Barcelona បាន​បដិសេធ​សំណើរ​នោះ ដោយ​លោក Xavi Hernandez ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​មាន​បំណង​រក្សា​ទុក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បន្ត​ទៀត។

ដោយ​ឡែក​សម្រាប់​ក្លឹប​កាំភ្លើងធំ Arsenal បន្ទាប់​ពី​បាន​អនុញ្ញាត​ឲ្យ Nicolas Pepe ខ្ចី​ជើង​ទៅ​កាន់​ក្លឹប​ចាស់ OGC Nice នៃ Ligue 1 ក្លឹប​កាំភ្លើង​ធំ​ហាក់​ដូច​ជា​កំពុង​ស្ថិត​ក្នុង​ភាព​ខ្វះខាត​នូវ​កីឡាករ​ចំណូល​ថ្មី​ម្នាក់​ទៀត​ដែល​លេង​នៅ​តំបន់​ស្លាប​។

ដូច​គ្នា​នេះ​ដែរ Mikel Arteta ចង់​បាន​ខ្សែប្រយុទ្ធ​​​ម្នាក់​ទៀត ដើម្បី​ពង្រឹង​ក្រុម ក៏​ដូច​ជា​មាន​ជម្រើស​ផ្សេង​ទៀត ដោយ​ពេល​នេះ​មាន​តែ Emile Smith-Rowe និង Fabio Vieira ដែល​លេង​នៅ​ប្រយុទ្ធ​ស្ដាំ ហើយ Gabriel Martinelli និង Bukayo Saka នៅ​ប្រយុទ្ធ​ឆ្វេង។

ទោះ​ជា​យ៉ាង​ណា​ប្រធាន​ក្លឹប Barcelona លោក Laporta ត្រូវ​បាន​គេ​លើក​ឡើង​ថា កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​ដិតដល់ ហើយ​ប្រសិន​បើ Ferran Torres បន្ត​ជា​កីឡាករ​បម្រុង​ទៀត នោះ​ក្លឹប​នឹង​ពិចារណា​លក់​គាត់​ចេញ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែមករា​ឆ្នាំ​ក្រោយ។

ប្រភព: Footballtoday

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២