បាល់ទាត់អន្តរជាតិ
ឪពុករបស់ Haaland ប្រាប់មូលហេតុដែលកូនប្រុសរបស់គាត់មិនចូលរួមជាមួយក្លឹបអធិរាជស Real Madrid

ខ្សែប្រយុទ្ធ Erling Haaland បានសម្រេចចិត្តមិនចូលរួមជាមួយក្លឹប Real Madrid នៅរដូវក្តៅនេះឡើយ ព្រោះវាមិនល្អសម្រាប់គាត់ដូច Manchester City ឡើយ ហើយកត្តាចម្បងដោយសារតែវត្តមានរបស់ Karim Benzema និងការមកដល់នាពេលអនាគតរបស់ Kylian Mbappe ដែលនេះជាការលើកឡើងពីឪពុកបង្កើតរបស់ Haaland។
Manchester City បានចំណាយពេលនៅរដូវក្តៅឆ្នាំ 2021 ដោយមិនជោគជ័យក្នុងការព្យាយាមបញ្ចុះបញ្ចូលទិញយក Harry Kane និងបានស៊ូទ្រាំលេងពេញមួយរដូវកាលឆ្នាំ 2021/22 ដោយគ្មានខ្សែប្រយុទ្ធកណ្តាល។
បន្ទាប់មកក្លឹបម្ចាស់ជើងឯក Premier League បាននាំយកខ្សែប្រយុទ្ធដ៏មានទេពកោសល្យម្នាក់នៅដើមរដូវក្តៅឆ្នាំ 2022 នេះ គឺជាម៉ាស៊ីនរកគ្រាប់បាល់ Erling Haaland។ មុនចូលរួមជាផ្លូវការណ៍ជាមួយក្លឹប Manchester City កីឡាករសញ្ជាតិន័រវេសរូបនេះក៏ជាគោលដៅរបស់ Barcelona ផងដែរ ប៉ុន្តែពួកគេមានបញ្ហាផ្នែកហិរញ្ញវត្ថុ ហើយក៏សម្រេចចិត្តផ្ទេរ Robert Lewandowski ជំនួសវិញ។
ជាមួយគ្នានេះដែរ ក្លឹបអធិរាជស Real Madrid ក៏បានព្យាយាមផ្ទេរ Haaland ផងដែរ ប៉ុន្តែគាត់បានជ្រើសរើសយក Manchester City ខណៈដែលក្លឹបអង់គ្លេសមួយនេះ គឺជាក្លឹបដែលខ្លួនធ្លាប់គាំទ្រតាំងពីក្មេង ហើយឪពុករបស់គាត់ Alf-Inge Haaland ក៏ធ្លាប់លេងក្លឹប Manchester City ផងដែរ នៅរវាងឆ្នាំ 2000 និង 2003។
យ៉ាងណាមិញលោក Alf-Inge បានឲ្យដឹងថា ក្លឹប Real Madrid មិនត្រូវនឹងកូនប្រុសរបស់គាត់ឡើយ ណាមួយក្លឹប Manchester City កំពុងត្រូវការខ្សែប្រយុទ្ធកណ្ដាល នោះហើយវាគឺជាជម្រើសដ៏ល្អឥតខ្ចោះ។ លើសពីនេះទៅទៀត Benzema នៅតែមានទម្រង់លេងដ៏ល្អជាមួយ Real Madrid។ ក្រោយមកទៀត តើអ្នកណាទៅដឹងថា ពួកគេនឹងអាចចុះហត្ថលេខាលើ Mbappe រឺអត់?…។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!