Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​បញ្ឈប់​ដំណើរ​មិន​ដែល​ចាញ់​របស់ Arsenal ក្នុង​លទ្ធផល 3-1 (មានវីដេអូ)

Published

on

ក្លឹប​បិសាចក្រហម Manchester United និង​កាំភ្លើងធំ Arsenal បាន​ជួប​គ្នា​កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ជាមួយ​នឹង​ការ​ប្រកួត​នៅ​ក្នុង​ក្របខណ្ឌ Premier League ដ៏​កក្រើក​នៅ​ទឹកដី Old Trafford ខណៈ​ដែល​ក្រុម​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ Arsenal ក្នុង​លទ្ធផល 3 ទល់នឹង 1។

ក្រុម​កាំភ្លើង​ធំ Arsenal បាន​ស្គាល់​បរាជ័យ​ជា​លើក​ដំបូង​របស់​ខ្លួន បន្ទាប់​ពី​បាន​ឈ្នះ​ការ​ប្រកួត​បើក​ឆាក​ចំនួន 5 របស់​ពួកគេ​នៅ Premier League។ បិសាចក្រហម​បាន​បញ្ចប់​ដំណើរ​មិន​ដែល​ស្គាល់​ពាក្យ​ចាញ់ និង​ក្ដី​សុបិន​ក្នុង​ការ​ឈ្នះពាន​មួយ​ចំនួន​នៅ​រដូវកាល​នេះ​របស់ Arsenal។

ជាមួយ​គ្នា​នេះ​ដែរ យើង​សង្កេត​ឃើញ​ថា Antony ដែល​ជា​កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប​បិសាចក្រហម និង​លេង​ជា​ប្រយុទ្ធ​ស្លាប​ស្ដាំ គឺ​ពិត​ជា​មាន​ទម្រង់​លេង​លេចធ្លោរ​ខ្លាំង​សម​នឹង​អ្វី​ដែល​អ្នក​គាំទ្រ​រំពឹង​ទុក។ លើស​ពី​នេះ​ទៅ​ទៀត Antony ក៏​ជា​ម្ចាស់​គ្រាប់​បាល់​ទីមួយ និង​ជា​គ្រាប់​បាល់​បើក​ឆាក​នៅ​ក្នុង​ការ​ប្រកួត​ទៀត​ផង។

Marcus Rashford ក៏​ជា​តួអង្គ​ដ៏​សំខាន់​របស់​ក្លឹប​បិសាចក្រហម​ផង​ដែរ ដោយ​គាត់​គឺ​ជា​អ្នក​បញ្ជូន​បាល់ទៅ​ឲ្យ Antony ស៊ុត​បញ្ចូលទី និង​ជា​ម្ចាស់​គ្រាប់​បាល់​ជ័យ​ជំនះ​របស់​ក្រុម​ផង​ដែរ។ យ៉ាង​ណា​មិញ 3 គ្រាប់​របស់​ក្លឹប​បិសាចក្រហម គឺ​ជា​ការ​ស៊ុត​បញ្ចូលទី​ពី Antony នៅ​នាទីទី 35, Marcus Rashford នៅ​នាទីទី 66 និង​នៅ​នាទីទី 75។ សម្រាប់​មួយ​គ្រាប់​របស់​ក្លឹប​កាំភ្លើងធំ Arsenal គឺ​ជា​ការ​ស៊ុត​បញ្ចូលទី​របស់ Bukayo Saka នៅ​នាទីទី 60។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាងក្រោម:

ប្រភព: Whoscored

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២