បាល់ទាត់អន្តរជាតិ
Cristiano Ronaldo រឺ Lionel Messi? នេះជាចម្លើយដែល Antony បានឆ្លើយ!!!

Antony គឺជាកីឡាករចំណូលថ្មីរបស់ក្លឹបបិសាចក្រហម Manchester United ដែលផ្ទេរពីក្លឹប AFC Ajax ក្នុងតម្លៃបំបែកកំណត់ត្រាផ្ទេរចេញពីលីគកំពូលហូឡង់។ ទាំងអស់គ្នាប្រហែលជាចង់ដឹងហើយថា កីឡាកររូបនេះនឹងជ្រើសរើសយកអ្នកណារវាង Cristiano Ronaldo និង Lionel Messi?
ពិតណាស់ Antony បានផ្តល់ចម្លើយនៃចំណូលចិត្តរបស់គាត់យ៉ាងច្បាស់ នៅពេលត្រូវបានគេសួរថា តើគាត់ពេញចិត្តម្នាក់ណារវាងតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo និងតារាឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi។
យោងតាមសារព័ត៌មាន Manchester Evening News ថ្មីៗនេះ បានបង្ហាញវីដេអូមួយដែល Antony ត្រូវបានគេស្នើសុំឲ្យជ្រើសរើសរវាងម្ចាស់ពានរង្វាន់ Ballon d’Or 5 សម័យកាល Cristiano Ronaldo និងម្ចាស់ពានរង្វាន់ Ballon d’Or 7 សម័យ Lionel Messi។ កីឡាករវ័យ 22 ឆ្នាំមិនស្ទាក់ស្ទើរឡើយ ក្នុងការជ្រើសរើសរវាងអ្នកទាំងពីរ ដោយគាត់បានឆ្លើយតបថា “Messi”។
យ៉ាងណាមិញបច្ចុប្បន្ន Antony គឺជាមិត្តរួមក្រុមជាមួយនឹងតារាឆ្នើម Cristiano Ronaldo និងត្រូវបានគេមើលឃើញថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះនឹងក្លាយជាតារារះថ្មីសម្រាប់ក្លឹបបិសាចក្រហម បន្ទាប់ពីមានទម្រង់លេងលេចធ្លោរយ៉ាងខ្លាំង កាលពីប្រកួតជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ម្សិលមិញនេះ។
ប្រភព: Republicworld
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ