បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Ross Barkley ផ្ទេរដោយគ្មានតម្លៃខ្លួនទៅក្លឹប OGC Nice

កាលពីម្សិលមិញនេះក្លឹប OGC Nice របស់ Ligue 1 បានប្រកាសពីការចុះហត្ថលេខាលើ Ross Barkley ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន បន្ទាប់ពីខ្សែបម្រើកណ្ដាលរូបនេះបានចាកចេញពីក្លឹបតោខៀវ Chelsea នៅពេលផុតកុងត្រា។
អតីតកីឡាកររបស់ក្លឹប Everton រូបនេះបានចុះហត្ថលេខាផ្ទេរមក OGC Nice ក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករជិតនឹងបិទបញ្ចប់។ ដំណើរវិលទៅកាន់ប្រទេសបារាំងនេះដែរ គាត់នឹងក្លាយជាមិត្តរួមក្រុមជាមួយកីឡាករ Nicolas Pepe ដែលបានខ្ចីជើងពីក្លឹបកាំភ្លើងធំ Arsenal។
យ៉ាងណាមិញកីឡាករសញ្ជាតិអង់គ្លេស Ross Barkley បានចូលរួមជាមួយក្លឹបតោខៀវ Chelsea ក្នុងឆ្នាំ 2018។ គាត់មិនអាចប្រជែងតំណែង 11 នាក់ដំបូងសម្រាប់ក្រុមបានឡើយ ហើយបានបង្ហាញខ្លួនត្រឹមតែ 6 ដងប៉ុណ្ណោះកាលពីរដូវកាលមុន។ នៅរដូវកាលឆ្នាំ 2020/21 គាត់បានចំណាយពេលពេញមួយរដូវកាល ក្នុងការខ្ចីជើងទៅកាន់ Aston Villa និងបានស៊ុតបញ្ចូលទីបាន 3 គ្រាប់នៅទីនោះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ