បាល់ទាត់អន្តរជាតិ
Soyuncu កំពុងពិចារណាត្រឡប់ទៅលេងនៅស្រុកកំណើតរបស់គាត់វិញ

ក្លឹប Leicester City បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុញ្ញាតឲ្យខ្សែការពារ Caglar Soyuncu ចាកចេញទៅលេងនៅប្រទេសទួរគី ដែលជាទឹកដីកំណើតរបស់គាត់វិញ។
ដោយឡែក Soyuncu បានចុះហត្ថលេខាជាមួយ Leicester ដោយផ្ទេរពី Freiburg ក្នុងឆ្នាំ 2019 ហើយបានបង្ហាញទម្រង់លេងដ៏ជោគជ័យនៅក្នុងប្រទេសអង់គ្លេស ជាពិសេសកីឡាកររូបនេះធ្លាប់ត្រូវបានជាប់ឈ្មោះនៅក្នុង PFA ប្រចាំឆ្នាំ 2019/20 (PFA Team of the Year) ផងដែរ។
យ៉ាងណាមួយរយៈចុងក្រោយនេះ ខ្សែការពារកណ្តាល Soyuncu ហាក់ដូចជាមានទម្រង់លេងធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលគាត់មិនទាន់មានវត្តមានសូម្បីតែមួយប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលថ្មីនេះ។
ទីផ្សារដោះដូរកីឡាករនៅប្រទេសទួរគី នៅតែបើករហូតដល់ចុងសប្តាហ៍នេះ ហើយក្លឹបក្នុងស្រុកមួយគឺ Galatasaray កំពុងព្យាយាមដើម្បីចុះហត្ថលេខាលើ Soyuncu ប្រសិនបើគាត់ពិចារណាចាកចេញពីកីឡដ្ឋាន King Power។ ទោះជាយ៉ាងណានៅពេលនេះ កីឡាករវ័យ 26 ឆ្នាំរូបនេះ មិនទាន់ប្រាកដថា គាត់នឹងអាចវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួន គឺជារឿងត្រឹមត្រូវសម្រាប់គាត់ រឺអត់នោះទេ។
ប្រភព: 90 Min